
- 2021-10-19 00:06:32
- បាល់ទះ
លោកគ្រូ មាស ចាន់ណា នឹងចែកផ្លូវជាមួយណាហ្គានៅចុងខែនេះ
- 2021-10-19 00:06:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកគ្រូ មាស ចាន់ណា នឹងចែកផ្លូវជាមួយណាហ្គានៅចុងខែនេះ
ចន្លោះមិនឃើញ
លោកគ្រូ មាស ចាន់ណា នឹងត្រូវចាកចេញពីណាហ្គាវើលដ៍នៅចុងខែតុលានេះ បន្ទាប់ពីកិច្ចសន្យារបស់លោកផុតកំណត់។ នេះបើតាមការប្រកាសរបស់ក្លឹបណាហ្គាវើលដ៍នៅថ្ងៃនេះ។
ក្លឹបជើងឯកលីគកំពូលកម្ពុជា៣សម័យកាល បានសរសេរលើផេកផ្លូវការខ្លួនថា ៖«លោកមាស ចាន់ណានឹងត្រូវចាកចេញពីក្លឹបនៅចុងខែនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់។ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍សូមថ្លែងអំណរគុណចំពោះគាត់ដែលបានបំពេញការងារសំរាប់ក្លឹបរបស់យើងកន្លងមកទាំងជាកីឡាករ និងជាគ្រូបង្វឹកផង។ យើងសូមជូនពរឱ្យគាត់បន្តទទួលបានជោគជ័យក្នុងអាជីពជាគ្រូបង្វឹកនាពេលអនាគត»។
មុនចាកចេញគ្រូបង្គោលរូបនេះ បានផ្ញើសារជូនកូនក្រុមតាមហ្វេសប៊ុករបស់ខ្លួនថា ៖«បងសូមអរគុណដល់ប្អូនៗដែលជាកីឡាករណាហ្គាវើលទាំអស់ដែលយើងបានរួមរស់ជាមួយគ្នា ហត់នឿយជាមួយគ្នា សប្បាយជាមួយគ្នា តែពេលនេះជាពេលវេលាដែលយើងត្រូវបែកគ្នា បាល់ទាត់តែប៉ុណ្ណឹង សូមប្អូនៗបន្តការហ្វឹកហាត់អោយបានល្អដើម្បីអាជីពនិងក្តីសុបិន្តរបស់យើង បងសង្ឃឹមថាថ្ងៃណាមួយយើងនឹងធ្វើការជាមួយគ្នាម្តងទៀត សូមផ្តាំប្អូនៗថា ភាពស្មោះត្រង់គឹសំខាន់ណាស់សំរាប់សាងកេរ្ត៍ឈ្មោះរបស់យើង ដូច្នេះប្អូនៗត្រូវចេះស្រលាញ់គ្នា គោរពគ្នា អោយតំលៃគ្នា និងកែលំអគ្នា»។
គួរបញ្ជាក់ថាមកទល់នឹងពេលនេះ គឺ២០ឆ្នាំហើយ ដែលលោក មាស ចាន់ណា រួមរស់ជាមួយណាហ្គាវើលដ៍ ពោល១៣ឆ្នាំជាកីឡាករ និង៧ឆ្នាំជាគ្រូបង្វឹក៕