/616eb770be32e_1634645820_medium.jpg)
- 2021-10-19 05:20:11
- បាល់ទាត់
Modric មិនពេញចិត្តនឹងគម្រោងប្រកួត World Cup រៀងរាល់២ឆ្នាំម្ដងរបស់ FIFA
- 2021-10-19 05:20:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Modric មិនពេញចិត្តនឹងគម្រោងប្រកួត World Cup រៀងរាល់២ឆ្នាំម្ដងរបស់ FIFA
ចន្លោះមិនឃើញ
ខ្សែបម្រើ Luka Modric បានបង្ហាញភាពមិនពេញចិត្តនឹងគម្រោងប្រកួត World Cup រៀងរាល់២ឆ្នាំម្ដង នៅក្នុងសន្និសីទកាសែតមួយកាលពីពេលថ្មីៗនេះ។
Modric បានលើកឡើងថា៖" សម្រាប់ខ្ញុំ ប្រកួត World Cup រៀងរាល់២ឆ្នាំម្ដង ដូចជាមិនត្រឹមត្រូវ អត់សមហេតុផលសោះ។ ច្បាស់ណាស់ធ្វើអញ្ចឹងវាពិសេស ព្រោះម្នាក់ៗធ្លាប់រង់ចាំប្រកួតហ្នឹងរហូតដល់ ៤ឆ្នាំម្ដងឯណោះ "។
កីឡាករនេះបន្តថា៖" ប៉ុន្តែអ្វីដែលសំខាន់ពួកគេអត់ដែលបានសួរនាំចិត្តកីឡាករពីរឿងហ្នឹងសោះ។ ពួកគេព្យាយាមធ្វើរឿងហ្នឹងឡើង ដោយមិនបានសួរកីឡាករជាមុនសិន។ និយាយឲ្យស្មោះទៅ ខ្ញុំអត់ចង់មើល World Cup រៀងរាល់២ឆ្នាំម្ដងនោះទេ "។
សូមរំលឹកផងដែរថា គម្រោងចង់ផ្លាស់ប្ដូរឲ្យមានការប្រកួត World Cup របស់ FIFA ពី៤ឆ្នាំម្ដង ទៅ២ឆ្នាំម្ដង ផ្ដួចផ្ដើមឡើងតាំងពីខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ ដោយគម្រោងនេះត្រូវបានលោក Arsene Wenger គាំទ្រ ខណៈដែរអ្នកគាំទ្របាល់ទាត់ អ្នកវិភាគជាច្រើន ក៏ដូចជា UEFA, CONMEBOL ក៏ដូចជា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានធ្វើការរិះគន់ និងមិនពេញចិត្តគម្រោងមួយនេះ៕