/Nationalteam/6177711e8c63d_1635217680_medium.jpg)
- 2021-10-25 20:10:52
- បាល់ទាត់
ខ្សែបម្រើនិងប្រយុទ្ធជប៉ុន៣រូបនេះជាមុខសញ្ញាគ្រោះថ្នាក់របស់កម្ពុជា
- 2021-10-25 20:10:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែបម្រើនិងប្រយុទ្ធជប៉ុន៣រូបនេះជាមុខសញ្ញាគ្រោះថ្នាក់របស់កម្ពុជា
ចន្លោះមិនឃើញ
U23 កម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U23 ជប៉ុន នៅម៉ោង១១ព្រឹកបន្តិចទៀតនេះក្នុងបញ្ជីឈ្មោះកីឡាករទាំង២៣នាក់របស់យុវជនជប៉ុនត្រូវបានគេមើលឃើញថា ខ្សែបម្រើ និងប្រយុទ្ធ៣រូបដែលជាមុខសញ្ជាគ្រោះថ្នាក់សម្រាប់កម្ពុជា ការប្រកួតពានរង្វាន់ AFC U23 Asian Cup Qualifiers ។
១-Shota Fujio ៖ ជាខ្សែប្រយុទ្ធវ័យ២០ឆ្នាំរបស់ក្លឹប Cerezo Osaka ដែលធ្លាប់ជាប់គ្រប់ឈុតយុវជនរបស់ជប៉ុនទាំង U16 និង U18 ។ ក្នុងឆ្នាំ២០២០ គេចូលលេងបាន៤ប្រកួតប៉ុណ្ណោះឲ្យក្លឹប Cerezo Osaka និងរកបាន១គ្រាប់។
២-Yuta Goke ៖ ខ្សែបម្រើវ័យ២២ឆ្នាំរូបនេះជាកីឡាករសំខាន់របស់យុវជនជប៉ុនដែលកំពុងលេងនៅក្លឹប Vissel Kobe ពាក់លេខ៧នៅក្លឹប និងបង្ហាញខ្លួនបាន៥៨លើករកបាន៨គ្រាប់គិតចាប់ពីឆ្នាំ២០១៨ ដែលគេបានលេងឲ្យក្លឹបមួយនេះ។
៣-Daiki Matsuoka ៖ ខ្សែបម្រើវ័យ២០ឆ្នាំរូបនេះជាកីឡាករសំខាន់របស់យុវជនជប៉ុនដូចគ្នា ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Shimizu S-Pulse។ ខ្សែបម្រើរូបនេះលេងឲ្យក្រុមខាងលើបានចំនួន៧៦ប្រកួតគិតចាប់ពីឆ្នាំ២០១៩ ដល់ ២០២១ ៕