/Nationalteam/6177b25bdb3ba_1635234360_medium.jpg)
- 2021-10-26 00:56:13
- បាល់ទាត់
វិភាគលើទម្រង់លេង U23 កម្ពុជាពីរចំណុចក្នុងការប្រកួតជម្រុះ AFC U23 Asian Cup
- 2021-10-26 00:56:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិភាគលើទម្រង់លេង U23 កម្ពុជាពីរចំណុចក្នុងការប្រកួតជម្រុះ AFC U23 Asian Cup
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិ U23 កម្ពុជាបានប្រកួតចាញ់ក្រុមជម្រើសជាតិក្រោមអាយុ២៣ឆ្នាំជប៉ុន ៤-០ ក្នុងការប្រកួតពានរង្វាន់ AFC U23 Asian Cup Qualifiers មុននេះ។ ទោះជាក្រុមគោព្រៃបានប្រកួតចាញ់ក្រុមខ្លាំងនៅអាស៊ីក្នុងលទ្ធផល៤-០មែន តែកម្ពុជាមានចំណុចលេចធ្លោពីរក្នុងការបង្ហាញខ្លួនពីរលើកកន្លងមកនេះ។
១-ទម្រង់លេងដោយមានទំនុកចិត្ត៖ ក្រុមជម្រើសជាតិ U23 កម្ពុជាបានបង្ហាញកម្រិតសមត្ថភាពលេងល្អមួយកម្រិតបើទោះប៉ះក្រុមខ្លាំងជប៉ុន និងប៉ះក្រុមយុវជនហុងកុងក្ដី គឺអ្វីដែលសំខាន់ការហ៊ានលេងហើយលេងពីក្រោមឆ្ពោះទៅតំបន់ខាងលើបានល្អពោពេញដោយទំនុកចិត្ត។
២-ការសហការគ្នាក្នុងវាយបក៖ ដូចដែលប្រិយមិត្តបានឃើញហើយថា កាលប៉ះហុងកុងក្រុមយុវជនកម្ពុជាបានបង្កើតឱកាសស៊ុត U23 ហុងកុងជាច្រើនលើកច្រើនសារអ្វីដែលជាការលេចធ្លោគឺការស៊ុតបាន៤គ្រាប់ទៅលើហុងកុង និងការបង្កើតឱកាសច្រើនលើកច្រើនសារ។ ចំណែកការប៉ះយុវជនក្រុមខ្លាំងជប៉ុនវិញកម្ពុជាក៏មានឱកាសស៊ុតដូចគ្នាជាមួយទម្រង់លេងវាយបកពីក្រោមទៅលើ បើទោះកម្ពុជាមិនអាចរកគ្រាប់បាល់បានក្ដីទល់ជប៉ុន ប៉ុន្តែការវាយបករបស់កម្ពុជាក៏មិនអន់ដែរក្នុងពេលដែលលេងពីក្រោមទៅលើពោលគឺស៊ីចង្វាក់គ្នាល្អណាស់ គ្រាន់តែពេលទៅដល់ខាងលើហាក់ស្វែងរកឱកាសស៊ុតឲ្យបានល្អមិនបាន នេះព្រោះជប៉ុនជាក្រុមមានគុនភាពកីឡាករម្នាក់ៗល្អជាងកម្ពុជាខ្លាំងហើយអាចបិទកីឡាករកម្ពុជាមិនឲ្យស៊ុតបាន។
រំលឹកថា គិតត្រឹមពេលនេះកម្ពុជាស្ថិតនៅលេខ២ក្នុងពូល K នៃពានរង្វាន់ខាងលើដោយមាន៣ពិន្ទុ និងមិនទាន់ធ្លាក់ចេញពីកម្មវិធីនេះត្រឹមនេះទេ គឺត្រូវរង់ចាំការប្រកួតនៅតាមពូលផ្សេងៗសិន ព្រោះថាកម្ពុជានៅសល់ឱកាសអាចជាប់លេខ២ល្អផងដែរ៕