/folder-5/6179fdc218145_1635384720_medium.jpg)
- 2021-10-27 18:37:23
- បាល់ទាត់
ធ្លាយឈ្មោះអ្នកឈ្នះ Ballon d'Or មុនថ្ងៃប្រកាសលទ្ធផលទៅហើយ
- 2021-10-27 18:37:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយឈ្មោះអ្នកឈ្នះ Ballon d'Or មុនថ្ងៃប្រកាសលទ្ធផលទៅហើយ
ចន្លោះមិនឃើញ
ប្រភពនៅបារាំងជាច្រើនបានបង្ហាញឯកសារបែកធ្លាយបញ្ជីឈ្មោះជាអ្នកពានរង្វាន់ Ballon d'Or នៅឆ្នាំនេះទៅហើយ ខណៈដែលការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅពេលខាងមុខ។
ពានរង្វាន់កិត្ដិយសខាងលើនឹងពិបាកស្មានរកអ្នកឈ្នះជាងរាល់ឆ្នាំ ក៏ព្រោះតែកីឡាករម្នាក់ៗធ្វើបានល្អរៀងខ្លួន។ ជាក់ស្ដែងកីឡាករថ្មីៗក៏មានឈ្មោះមកប្រកួតប្រជែងដែរ មិនដូចកាលមុនមានតែ២នាក់ Cristiano Ronaldo និង Lionel Messi នោះទេ។ នៅឆ្នាំនេះ Robert Lewandowski, Jorginho និង Karim Benzema ជាដើម សុទ្ធតែធ្វើបានល្អ និងមានឈ្មោះប្រកួតប្រជែង។
តែមិនទាន់ដល់ថ្ងៃប្រកាសអ្នកឈ្នះពិតប្រាកដផង នៅបារាំងបានធ្លាយឯកសារបញ្ជីឈ្មោះមុនទៅហើយ។ ដោយក្នុងនោះ មាន Lewandowski ជាអ្នកឈ្នះ Ballon d'Or លេខ២បានទៅលើ Messi និងលេខ៣ បានទៅលើ Benzema ៕