/6180ae12a2adf_1635823080_medium.jpg)
- 2021-11-01 21:57:09
- បាល់ទាត់
PSG ឆ្លើយបែបណា ពេលល្បីព័ត៌មានថាក្លឹបចង់បញ្ចប់កុងត្រារបស់ Ramos
- 2021-11-01 21:57:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PSG ឆ្លើយបែបណា ពេលល្បីព័ត៌មានថាក្លឹបចង់បញ្ចប់កុងត្រារបស់ Ramos
ចន្លោះមិនឃើញ
ក្លឹបអ្នកមាន Paris Saint-Germain បានបដិសេធពាក្យលេចឮថា ពួកគេនឹងបញ្ចប់កុងត្រារបស់ខ្សែការពារកណ្ដាល Sergio Ramos។
Ramos មិនទាន់បានលេងមួយប្រកួតនៅឡើយទេជាមួយក្លឹបថ្មី PSG ចាប់តាំងពីចុះកុងត្រាកាលពីរដូវក្ដៅដោយគ្មានតម្លៃខ្លួនពីក្លឹប Real Madrid។ កីឡាករសញ្ជាតិអេស្ប៉ាញបានអវត្តមានជាង៣០ប្រកួតដោយសាររបួសជាមួយ Madrid កាលពីរដូវកាលមុន។
ក្រោយអស់កុងត្រាជាមួយ Madrid ក្លឹបអ្នកមានរបស់បារាំង PSG បានទាក់ទងយក Ramos មកចូលរួម។ ប៉ុន្តែពេលនេះរយៈពេលជាង៣ខែហើយ កីឡាករវ័យ៣៥ឆ្នាំនៅតែរបួសមិនទាន់បានលេងឲ្យក្លឹបថ្មី ដែលធ្វើឲ្យមានសេចក្ដីរាយការណ៍ពីប្រទេសបារាំងថា PSG ចង់បញ្ចប់កុងត្រារបស់គេ។
ប៉ុន្តែប្រធានក្លឹបរបស់ PSG លោក Leonardo បានចេញមកបដិសេធចំពោះព័ត៌មាននេះហើយ។ លោកដឹងថា Ramos មានរបួស និងដឹងគ្រប់យ៉ាងកើតឡើងក្នុងក្លឹប៕