/618206b575112_1635911340_medium.jpg)
- 2021-11-02 20:53:56
- បាល់ទាត់
សាងស្នាដៃបានបែបនេះ Rio ថា Spurs សំណាងណាស់បាន Conte មកដឹកនាំ
- 2021-11-02 20:53:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាងស្នាដៃបានបែបនេះ Rio ថា Spurs សំណាងណាស់បាន Conte មកដឹកនាំ
ចន្លោះមិនឃើញ
Rio Ferdinand បាននិយាយថា Spurs ពិតជាសំណាងដែលអាចយកបានលោក Antonio Conte ធ្វើជាអ្នកចាត់ការថ្មី។
Spurs បានប្រកាសតែងតាំងលោក Conte ធ្វើជាអ្នកចាត់ការថ្មីកាលពីយប់មិញ ក្រោយបណ្ដេញលោក Nuno Espirito Santos ចេញពីតំណែងបន្ទាប់ពីចាញ់ Man Utd ៣-០ កាលពីសប្ដាហ៍មុន។ Ferdinand ជឿជាក់ Conte មានសមត្ថភាពផ្លាស់ប្ដូរ Spurs ទៅរកជ័យជម្នះវិញ។
អ្នកចាត់ការសញ្ជាតិអ៊ីតាលីធ្លាប់បានបង្ហាញស្នាដៃភ្ញាក់ផ្អើលចុងក្រោយដូចជានាំ Chelsea ពីលេខ១០ រហូតឡើងមកលេខ១ ខណៈបញ្ចប់រជ្ជកាលរបស់ Juventus គ្រប់គ្រងពាន Serie A ជាមួយ Inter Milan កាលពីរដូវកាលមុន។ Spurs បច្ចុប្បន្នកំពុងនៅលេខ៩ក្នុងតារាងពិន្ទុ Premier League ហើយ Rio ជឿជាក់ Conte អាចជួយសង្គ្រោះក្រុមមួយនេះឡើយវិញ។
និយាយកាលពីម្សិលមិញ Rio លើកឡើងថា Spurs គួរតែគិតអំពីខ្លួនឯងដែលសំណាងមាន Conte ជាអ្នកចាត់ការថ្មី។ បុរសម្នាក់នេះឈ្នះច្រើន គេដឹងថាគេកំពុងធ្វើអ្វី។ គេដឹងពីរបៀបទៅកន្លែងជាច្រើន និងផ្លាស់ប្ដូរ Spurs៕