/61891936303b8_1636374780_medium.jpg)
- 2021-11-08 05:40:01
- បាល់ទាត់
ភ្នាក់ងារ៖ Ramos នឹងមិនបញ្ចប់កុងត្រាជាមួយ PSG ឡើយ
- 2021-11-08 05:40:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នាក់ងារ៖ Ramos នឹងមិនបញ្ចប់កុងត្រាជាមួយ PSG ឡើយ
ចន្លោះមិនឃើញ
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ លោក Leonardo Araujo ប្រធានផ្នែកបាល់ទាត់របស់ក្លឹប Paris Saint Germain ធ្លាប់បានបដិសេធម្ដងរួចមកហើយនូវព័ត៌មាន ដែលបានចុះផ្សាយថា ក្លឹបរបស់លោក មានបំណងបញ្ចប់កុងត្រាជាមួយខ្សែការពារ Sergio Ramos ក្រោយមានរបួសត្រូវការព្យាបាលយូរ និងមិនទាន់ចូលលេងឲ្យក្លឹបនេះម្ដងនៅឡើយទេ តាំងពីចុះកុងត្រាជាមួយគ្នាគ្នា ៤ខែកន្លងនេះមក។
យ៉ាងណាក្ដីកាលពីថ្មីៗនេះ ភ្នាក់ងារកីឡាករខ្សែការពាររូបនេះ ដែលត្រូវជាបងប្រុសបង្កើតផងដែរនោះក៏បានលើកបញ្ហានេះយកមកនិយាយទៅកាន់សារព័ត៌មានអេស្ប៉ាញ El Mundo ឲ្យបានច្បាស់លាស់កុំឲ្យមានមន្ទិលសង្ស័យពីជំហររបស់ Ramos ។
ភ្នាក់ងាររូបនេះបាននិយាយថា៖" Sergio Ramos គេមិនទាន់មានគម្រោងការចូលនិវត្តន៍នៅឡើយទេ ហើយគេក៏មិនផ្ដាច់កុងត្រាជាមួយក្លឹបឡើយ។ គ្មានអ្វីដែលត្រូវឲ្យសង្ស័យពីគេនោះឡើយ។ ព្រោះនេះវាបញ្ហារបួសកាយសម្បទាសុទ្ធសាធរបស់គេ។ អញ្ចឹងគេនឹងត្រលប់មកវិញ នៅពេលដែលគេអាចធ្វើទៅបាន "។
បើតាមការចុះផ្សាយរបស់ Daily Mail ក្នុងកំឡុងពេល៤ខែមកដល់ PSG នេះខ្សែការពារ Ramos ត្រូវបានខាងក្លឹបចំណាយលើប្រាក់ខែពលកម្មអស់ប្រមាណ ៥.៤លានដុល្លារហើយ ទាំងដែលកីឡាករនេះមិនទាន់បានប៉ះបាល់ក្នុងការប្រកួតសោះ។
បើតាមប្រភពដដែលនេះ កីឡាកររូបនេះនឹងមានវត្តមានមកចូលរួមការប្រកួតវិញក្នុងប្រកួតតទល់នឹងក្លឹប Nantes ក្នុងថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ៕