/618b29ff05f69_1636510200_medium.jpg)
- 2021-11-09 19:14:08
- បាល់ទាត់
Mendy អង្គុយឆ្ងល់ខ្លួនលេងល្អប៉ុណ្ណឹងដែរតែអត់ជាប់បេក្ខភាពដណ្ដើមពាន Ballon d’Or
- 2021-11-09 19:14:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mendy អង្គុយឆ្ងល់ខ្លួនលេងល្អប៉ុណ្ណឹងដែរតែអត់ជាប់បេក្ខភាពដណ្ដើមពាន Ballon d’Or
ចន្លោះមិនឃើញ
អ្នកចាំទីរបស់ Chelsea កីឡាករ Edouard Mendy បានចោទជាសំនួរខ្លួនមិនជាប់ក្នុងបេក្ខភាពដណ្ដើមពាន Ballon d’Or ឆ្នាំ ហើយគេគិតថាការសម្រេចចិត្តរបស់កម្មវិធីប្រហែលមកពីសញ្ជាតិរបស់គេ។
Mendy វ័យ២៩ឆ្នាំបានក្លាយជាតួសំខាន់នៅក្នុងក្លឹបចាប់តាំងផ្ទេរពី Rennes និងបានជួយ Chelsea យកឈ្នះពាន Champions League។ ប៉ុន្តែក្នុងបញ្ជីឈ្មោះបេក្ខភាព៣០នាក់ចុងក្រោយដើម្បីប្រជែងពាន Ballon d’Or គឺគ្មានឈ្មោះរបស់ Mendy ឡើយ។
Mendy បាននិយាយថា វាមិនមែនជារឿងអយុត្តិធម៌ទេក្នុងការមិនទទួលបានជាបេក្ខភាព ប៉ុន្តែក្នុងដំណើរការនេះប្រសិនគេលេងក្នុងជម្រើសជាតិបារាំងរឿងនេះមិនអាចកើតឡើងឡើយ។ "វាជាអ្វីដែលជំរុញទឹកចិត្តខ្ញុំ និងរុញខ្ញុំឲ្យធ្វើការ។ និយាយឲ្យស្មោះទៅ ខ្ញុំពិតជាឆ្ងល់។ ប្រសិនបើខ្ញុំលេងឲ្យជម្រើសជាតិបារាំង និងបានលេងនៅ Euro ច្បាស់ណាស់គឺគ្មានការពិភាក្សានេះទេ។ សម្ដី Mendy៕