/619cde1478d30_1637670420_medium.jpg)
- 2021-11-23 05:29:17
- បាល់ទាត់
ទីបំផុត Ramos អាចនឹងលេងឲ្យ PSG ជាលើកដំបូងក្នុងប្រកួត UCL តទល់នឹង Man City នេះហើយ
- 2021-11-23 05:29:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Ramos អាចនឹងលេងឲ្យ PSG ជាលើកដំបូងក្នុងប្រកួត UCL តទល់នឹង Man City នេះហើយ
ចន្លោះមិនឃើញ
ក្លឹប Paris Saint Germain បានបញ្ចេញនៅក្នុងថ្ងៃនេះនូវបញ្ជីឈ្មោះកីឡាករ ដែលធ្វើដំណើរទៅចូលរួមប្រកួតតទល់នឹងក្លឹប Manchester City ក្របខ័ណ្ឌ UEFA Champions League នៅទីលាន Etihad ក្នុងថ្ងៃព្រហស្បតិ៍ ទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២១ខាងមុខ(ម៉ោងកម្ពុជា) ។
នៅក្នុងបញ្ជីឈ្មោះនេះក៏មានឈ្មោះខ្សែការពារ Sergio Ramos ផងដែរដែលនឹងទៅចូលរួមជួយនៅក្នុងការប្រកួតខាងលើ ។
ដូច្នេះបើខាង PSG ដាក់ Ramos ឲ្យចូលប្រកួតខាងលើ ប្រកួតមួយនេះជាប្រកួតលើកដំបូងហើយ សម្រាប់ខ្សែការពាររូបនេះតាំងពីផ្លាស់ចេញពី Real Madrid មកកាន់ក្លឹបបារាំងនេះនៅរដូវកាលក្ដៅកន្លងទៅមក។
តាំងពីផ្លាស់មក PSG ជិត ៤ខែនេះមក Ramos មិនដែលចូលជួយក្លឹបនេះម្ដងនៅឡើយទេ ដោយសារតែកីឡាករនេះមានបញ្ហារបួសសាច់ដុំជើងធ្ងន់ធ្ងរ ដែលទើបនឹងជាសះស្បើយពេលថ្មីៗនេះ៕