
- 2021-12-06 20:38:16
- បាល់ទាត់
លេងបានម្ដងក៏បាត់មុខ តាមពិត Ramos មានបញ្ហាមួយនេះសោះ
- 2021-12-06 20:38:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងបានម្ដងក៏បាត់មុខ តាមពិត Ramos មានបញ្ហាមួយនេះសោះ
ចន្លោះមិនឃើញ
Sergio Ramos នឹងត្រូវអវត្តមានម្ដងទៀតក្នុងជំនួប PSG លេងទល់នឹង Club Brugge នៅរាត្រីនេះពានរង្វាន់ Champions League ដោយសារតែគេកំពុងបន្តស្ដារកាយសម្បទាឡើងវិញ។
ក្រៅពី Ramos កីឡាករមួយចំនួនផ្សេងទៀតដូចជា Neymar, Julian Draxler, Colin Dagba និង Presnel Kimpembe នឹងមិនបានលេងដូចគ្នាជាមួយនឹង Club Brugge។ PSG បានដឹងខ្លួនឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយតាំងពីប្រកួតទី៥ ដោយបច្ចុប្បន្នឈរលេខ២ក្នុងពូល A នៅក្រោម Man City។
និយាយពី Ramos បានបង្ហាញខ្លួនជាលើកដំបូងឲ្យ PSG ពេលលេងជាមួយ Saint-Etienne កាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា។ ប៉ុន្តែបន្ទាប់ពីប្រកួតនោះមក គេបានបន្តអវត្តមាន២ប្រកួតជាប់គ្នាក្នុងការលេងជាមួយក្លឹប Nice និង Lens ដោយសារបញ្ហាខ្សោយសាច់ដុំ។
មុនលេងជាមួយ Club Brugge លោក Mauricio Pochettino អ្នកចាត់ការរបស់ PSG បានឲ្យដឹងថា Ramos នឹងអវត្តមានប្រកួតនេះទៀត។ កាលពីម្សិលមិញ វាជាលើកដំបូងដែលគេអាចចេញមកកម្ដៅសាច់ដុំ ហាត់ជាមួយក្រុមនិងហាត់កាយសម្បទាដោយខ្លួនឯង។
ក្រុមការងារពេទ្យរបស់ PSG បានបញ្ជាក់ថា Ramos ត្រូវការរយៈពេល៣ថ្ងៃទៀតដើម្បីព្យាបាលជាពេញលេញ ហើយអាចនឹងជាទាន់លេងនៅក្នុងលីគជាមួយ Monaco នៅថ្ងៃអាទិត្យនេះ៕