/Folder-6/61b2acb8e2112_1639099560_medium.jpg)
- 2021-12-09 18:32:19
- បាល់ទាត់
មិនគួរឱ្យជឿ Leicester City ធ្លាក់ចេញពី Europa League ត្រឹមវគ្គចែកពូល
- 2021-12-09 18:32:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរឱ្យជឿ Leicester City ធ្លាក់ចេញពី Europa League ត្រឹមវគ្គចែកពូល
ចន្លោះមិនឃើញ
ក្រុមអង់គ្លេស Leicester City បានធ្លាក់ចេញពីពានរង្វាន់ Europa League ទៅហើយត្រឹមវគ្គសន្សំពិន្ទុក្នុងពូល ក្រោយពីចាញ់ក្រុម Napoli ក្នុងលទ្ធផល ៣-២។
នារដូវកាលនេះ Leicester City ធ្វើមិនបានល្អនោះទេទាំងនៅលីគ និងពានរង្វាន់អឺរ៉ុប។ ជាក់ស្ដែងក្នុងការប្រកួត Europa League នៅយប់មិញ ពួកគេបានចាញ់ក្រុម Napoli ដល់ទៅ ៣-២ ដែលធ្វើឱ្យចំណាត់ថ្នាក់ក្នុងតារាងបានត្រឹមលេខ៣ប៉ុណ្ណោះ។ ដូច្នេះមានន័យថា ក្រុម Leicester City នឹងអស់ឱកាសបន្ដនៅត្រឹមវគ្គចែកពូលនេះហើយ។
ក្នុងពូល C នេះ ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូលគឺក្រុម Spartak Moscow ខណៈដែលក្រុមលេខ២ Napoli និងលេខ៣ Leicester City ។ ចំណាត់ថ្នាក់លេខ៣នេះដែរ ក្រុមអង់គ្លេសនេះ នឹងធ្លាក់ទៅលេងពាន UEFA Conference League ឯណោះ ដែលជាពានទី៣នៅអឺរ៉ុប៕