
- 2021-12-09 19:42:49
- បាល់ទាត់
Park Ji-sung ណែនាំឲ្យ Man Utd ទិញ Son ទៅមិនខុសទេ
- 2021-12-09 19:42:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Park Ji-sung ណែនាំឲ្យ Man Utd ទិញ Son ទៅមិនខុសទេ
ចន្លោះមិនឃើញ
Park Ji-sung បាននិយាយថា Son Heung-min អាចនឹងជោគជ័យនេះ Old Trafford និងបានជំរុញ Manchester United ឲ្យទិញខ្សែប្រយុទ្ធរបស់ Spurs ម្នាក់នេះទៅ។
Park Ji-sung អតីតកីឡាកររបស់បិសាចក្រហមដែលធ្លាប់បង្ហាញខ្លួនជាង២០០ប្រកួតគិតគ្រប់កម្មវិធីឲ្យក្លឹប មើលឃើញមិត្តរួមជាតិ Son អាចនឹងធ្វើបានល្អ ប្រសិនបើគេផ្លាស់ទៅក្រុមលោក Ralf Rangnick។ ប៉ុន្តែបើចង់យកលេខ៧នៅ United គឺមិនអាចទេ ព្រោះ Cristiano Ronaldo កំពុងលេងនៅទីនោះ។
និយាយប្រាប់ Goal អតីតកីឡាករជម្រើសជាតិកូរ៉េខាងត្បូងបានលើកឡើងថា Son បានបង្ហាញអំពីខ្លួនគេនៅ Premier League រួចរាល់ ហើយលោកជឿជាក់ គេមានលក្ខណៈគ្រប់គ្រាន់អាចធ្វើបានល្អនៅ Untied។ បញ្ហាតូចតាចតែមួយគត់ Son មិនទាន់អាចយកលេខ៧របស់ខ្លួនបានឡើយ ដោយសារតែ Ronaldo កំពុងនៅ Man Utd។
Son វ័យ២៩ឆ្នាំត្រូវបានគេចាត់ទុកជាខ្សែប្រយុទ្ធល្អម្នាក់នៅ Premier League ដោយរកបាន៧៦គ្រាប់ ៤១ Assist សម្រាប់ការលេង២១១ប្រកួតនៅក្នុងលីគកំពូលអង់គ្លេស៕