
- 2021-12-20 19:02:21
- បាល់ទាត់
Barca ចង់ខ្ចីជើង Aubameyang ក្រោយមានបញ្ហាជាមួយ Arsenal
- 2021-12-20 19:02:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barca ចង់ខ្ចីជើង Aubameyang ក្រោយមានបញ្ហាជាមួយ Arsenal
ចន្លោះមិនឃើញ
ក្រោយពីខ្សែប្រយុទ្ធ Pierre-Emerick Aubameyang មានបញ្ហាជាមួយ Arsenal ក្លឹប Barcelona បានបង្ហាញការចាប់អារម្មណ៍ចង់ខ្ចីជើងកីឡាកររូបនេះនៅខែក្រោយ។
Aubameyang បានហ្វឹកហាត់ម្នាក់ឯង ចាប់តាំងពីបាត់បង់តំណែងជាប្រធានក្រុមកាលពីសប្ដាហ៍មុន។ ហើយរំពឹងថា គេនៅតែមិនស្ថិតក្នុងគម្រោងរបស់លោក Mikel Arteta រហូតដល់គេចាកចេញទៅលេងពានរង្វាន់ Africa Cup of Nations ជាមួយនឹងជម្រើសជាតិហ្គាបុងនៅបញ្ចប់ខែនេះ។
Barca ពេលនេះកំពុងតែស្វែងរកខ្សែប្រយុទ្ធថ្មី២រូបក្នុងខែមករាខាងមុខ បន្ទាប់ពី Sergio Aguero បានបង្ខំចិត្តចូលនិវត្តន៍។ ខ្សែប្រយុទ្ធរបស់ Manchester City កីឡាករ Ferran Torres ក៏ស្ថិតក្នុងបញ្ជីរបស់ Barca ដូចគ្នា ដែលមានតម្លៃខ្លួនដល់ទៅ៥០លានផោន។
គោលដៅរបស់ Barcelona មួយទៀតគឺ Edinson Cavani ប៉ុន្តែ Manchester United ហាក់មិនចង់ឲ្យកីឡាករសញ្ជាតិអ៊ុយរុយហ្គាយរូបនេះចេញពីក្លឹបឡើយ។ ជម្រើសដ៏សមល្អសម្រាប់ Barca គឺ Aubameyang ប៉ុន្តែអ្វីដែលត្រូវដោះស្រាយគឺប្រាក់ឈ្នួលរបស់គេដែលទទួលបាន៣៥ម៉ឺនផោនក្នុងមួយសប្ដាហ៍នៅ Arsenal៕