
- 2022-01-09 20:40:23
- បាល់ទាត់
Arteta បន្ទោសកីឡាករ Arsenal ថាលេងគ្មានចង់ឈ្នះសោះ ក្រោយចាញ់ Nottingham Forest
- 2022-01-09 20:40:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arteta បន្ទោសកីឡាករ Arsenal ថាលេងគ្មានចង់ឈ្នះសោះ ក្រោយចាញ់ Nottingham Forest
ចន្លោះមិនឃើញ
អ្នកចាត់ការ Mikel Arteta បានចោទកីឡាករកីឡាករ Arsenal ថាខ្វះភាពចង់ឈ្នះ បន្ទាប់ពីពួកគេលេងចាញ់ក្រុម Nottingham Forestធ្លាក់ចេញពីពានរង្វាន់ FA Cup កាលពីយប់មិញ។
Arsenal បានចាញ់ ១-០ ដោយសារក្រុមមកពីលីគ Championship ខណៈមួយគ្រាប់របស់ Forest ធ្វើបានដោយប្រធានក្រុម Lewis Grabban នៅមុន៧នាទីបញ្ចប់ការប្រកួត។ ក្រុមការប្រកួតនេះដែរ Arsenal ទាត់មិនចំគោលដៅសូម្បីមួយជើង ហើយលោក Arteta មិនសប្បាយចិត្តសោះចំពោះលទ្ធផលនេះ។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបាននិយាយថា Arsenal ត្រូវការថាមពលនិងភាពស្រែកឃ្លានដើម្បីឈ្នះគ្រប់ឱកាស។ លោកពិតជាខកចិត្តជាមួយការលេងយប់មិញខ្លាំងណាស់។ ប៉ុន្តែវាបានកើតឡើងទៅហើយ ហើយក្រុមត្រូវតែវិភាគដើម្បីរកហេតុផល។
ជ័យជម្នះរបស់ Nottingham Forest ពួកគេនឹងឡើងទៅប៉ះក្រុម Leicester City នៅជុំទី៤ នៃពានរង្វាន់ FA Cup៕