
- 2022-01-16 20:33:01
- បាល់ទាត់
Real លើកពាន តែ Hazard មុខមិនរីកទេពេលក្រុមកំពុងអបអរ
- 2022-01-16 20:33:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real លើកពាន តែ Hazard មុខមិនរីកទេពេលក្រុមកំពុងអបអរ
ចន្លោះមិនឃើញ
Eden Hazard បង្ហាញទឹកមុខមិនរីកសោះ អំឡុងពេល Real Madrid លើកពាន Spanish Super Cup ក្រោយឈ្នះ ២-០ លើក្រុម Athletic Bilbao។
គ្រាប់បាល់ពី Luka Modric និង Karim Benzema បានជួយឲ្យលោក Carlo Ancelotti ឈ្នះពានជាលើក ចាប់តាំងពីត្រឡប់មកកាន់ Madrid វិញ។ ប៉ុន្តែជ័យជម្នះនេះ Hazard មិនមានស្នាមញញឹមឡើយ ខណៈរូបគេត្រឹមជាកីឡាករបម្រុងមិនបានលេងប៉ុណ្ណោះក្នុងការប្រកួតខាងលើ។
អតីតកីឡាកររបស់ Chelsea រូបនេះគឺជាកីឡាកររបស់ Madrid តែម្នាក់គត់ក្នុងក្រុម ដែលមិនបានបង្ហាញភាពរីករាយ ក្នុងពេលក្រុមកំពុងលើកពាន។ ចំណុចនេះបានធ្វើឲ្យអ្នកគាំទ្រ Real មួយចំនួនចាប់បាន និងសរសេរលើបណ្ដាញសង្គមថា៖ “គ្រប់គ្នាញញឹម លើកលែងតែ Hazard”។
ចាប់តាំងផ្លាស់ពី Chelsea មកកាន់ Real Madrid ក្នុងឆ្នាំ២០១៩ នូវតម្លៃខ្លួន១០០លានអឺរ៉ូ Hazard ហាក់មិនសូវជោគជ័យជាមួយក្រុមថ្មីឡើយ។ ៣រដូវកាលជាមួយ Madrid កីឡាករសញ្ជាតិបែលហ្ស៊ិកលេងបានតែ៥២ប្រកួតប៉ុណ្ណោះគិតគ្រប់កម្មវិធី និងរកបាន៥គ្រាប់៕