/61e55f24ab0ba_1642422000_medium.jpg)
- 2022-01-17 05:22:56
- បាល់ទាត់
Bruno បដិសេធកុងត្រាថ្មីជាមួយ Man Utd ដោយចង់ទារប្រាក់ពលកម្មឲ្យស្មើ Ronaldo ឬ De Gea
- 2022-01-17 05:22:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bruno បដិសេធកុងត្រាថ្មីជាមួយ Man Utd ដោយចង់ទារប្រាក់ពលកម្មឲ្យស្មើ Ronaldo ឬ De Gea
ចន្លោះមិនឃើញ
ខ្សែបម្រើ Bruno Fernandes ត្រូវបានសារព័ត៌មាន Marca ចុះផ្សាយនៅក្នុងថ្ងៃនេះថា បានបដិសេធកុងត្រាថ្មីជាមួយក្លឹប Manchester United ដោយសារតែរឿងប្រាក់ពលកម្ម។
នៅខណៈពេលនេះ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវបាន Man Utd ឲ្យប្រាក់ពលកម្មជាង ១៤ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍។
បើប្រភពខាងលើ សម្រាប់ក្នុងកុងត្រាថ្មីនេះ Bruno ចង់បានការដំឡើងប្រាក់ពលកម្មឲ្យប្រហាក់ប្រហែលនឹង កំពូលកីឡាករដែលទទួលបានប្រាក់ពលកម្មខ្ពស់បំផុតប្រចាំ Man Utd ដូចជាខ្សែប្រយុទ្ធ Cristiano Ronaldo ទទួលបានជាង ៥៥ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍ និង អ្នកចាំទី David de Gea ទទួលបានជាង ៥២ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍ជាដើម។
ទោះជាចរចាមិនទាន់ត្រូវគ្នានៅពេលនេះ ប៉ុន្តែរវាង Bruno និង Man Utd ត្រូវបានគេដឹងថា នឹងត្រលប់មកចរចាជាមួយគ្នាម្ដងទៀតនៅចុងរដូវកាលនេះ។
Bruno មានកុងត្រាជាមួយ Man Utd រហូតដល់ឆ្នាំ២០២៥ ឯណោះ ដោយនៅរដូវកាលនេះ កីឡាករនេះចូលលេងឲ្យ ២៦ប្រកួត និងរកគ្រាប់បាល់បាន ៧គ្រាប់៕