/61e6b307884ab_1642509060_medium.jpg)
- 2022-01-18 05:33:55
- បាល់ទាត់
Hazard បដិសេធមិនទៅ Newscastle ទោះ Real បានព្រមព្រៀងលក់ឲ្យក៏ដោយ
- 2022-01-18 05:33:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hazard បដិសេធមិនទៅ Newscastle ទោះ Real បានព្រមព្រៀងលក់ឲ្យក៏ដោយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Eden Hazard បានបដិសេធមិនទៅលេងនៅក្លឹប Newcastle United ទោះក្លឹប Real Madrid បានព្រមព្រៀងលក់ឲ្យក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ El Nacional ។
បើប្រភពដដែលនេះ ក្រោយ Hazard ប្រកាសថាចង់ចាកចេញពី Real ក្លឹប Newcastle ក៏បានចរចាចង់បានខ្សែប្រយុទ្ធរូបនេះ ដោយឲ្យថ្លៃជាង ៤៥លានដុល្លារ បន្ថែមជាមួយនឹងជាង ១១លានដុល្លារ សរុបទៅជាង ៥៦លានដុល្លារ ដើម្បីទិញរូបគេ។
លោក Florentino Perez ប្រធានក្លឹប Real ក៏បានព្រមព្រៀងនឹងសំណើចង់បាននេះផងដែរ ប៉ុន្តែ Hazard មិនព្រម ដោយថា គេនឹងចាកចេញប៉ុន្តែទៅក្លឹបណាដែលធំៗដូចជាក្លឹប Chelsea ជាដើម។
នៅក្នុងរដូវកាលនេះ Hazard បានចូលលេងឲ្យ Real បាន១៦ប្រកួត និងមិនទាន់រកបានគ្រាប់បាល់សោះ ខណៈកីឡាករនេះនឹងបញ្ចប់កុងត្រាជាមួយក្លឹបនេះនៅឆ្នាំ២០២៤ខាងមុខ៕