/61eaaae224a5c_1642769100_medium.jpg)
- 2022-01-21 05:46:33
- បាល់ទាត់
Arsenal កំពុងចែចូវចង់បាន អ្នកចាំទីរូបនេះពី MLS
- 2022-01-21 05:46:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arsenal កំពុងចែចូវចង់បាន អ្នកចាំទីរូបនេះពី MLS
ចន្លោះមិនឃើញ
Arsenal កំពុងចែចូវចង់បាន អ្នកចាំទី Matt Turner ពីក្លឹប New England Revolution ក្របខ័ណ្ឌ Major League Soccer (MLS) ។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail នៅក្នុងថ្ងៃនេះ។
បើតាមប្រភពខាងលើ Arsneal បានដាក់សំណើទិញយកអ្នកចាំទីអាមេរិករូបនេះ ក្នុងតម្លៃសរុបជាង ៩.៥លានដុល្លារ។
មូលហេតុដែលក្លឹបខាងលើនេះចង់បានអ្នកចាំទីម្នាក់ទៀត ព្រោះតែលោក Mikel Arteata ចង់ពង្រឹងសមត្ថភាពអ្នកចាំទីក្នុងក្រុមរបស់លោកទាំងអស់ឲ្យកាន់ប្រសើរឡើង។
នៅខណៈនេះ Arsenal កំពុងឈរនៅលើចំណាត់ថ្នាក់ទី៦ ក្នុងការប្រកួត Premier League ដោយមាន៣៥ពិន្ទុ ខណៈ Man City ក្រុមឈានមុខមាន ៥៦ពិន្ទុ៕