/61f1348b63da7_1643197560_medium.jpg)
- 2022-01-26 04:49:29
- បាល់ទាត់
Mbappe ក៏យល់ថា Hakimi ជា ខ្សែការពារស្ដាំ ឆ្នើមបំផុតលើលោកនេះដែរ
- 2022-01-26 04:49:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mbappe ក៏យល់ថា Hakimi ជា ខ្សែការពារស្ដាំ ឆ្នើមបំផុតលើលោកនេះដែរ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Kylian Mbappe បានបង្ហោះនៅក្នុងបណ្ដាញសង្គម Twiiter របស់ខ្លួននៅក្នុងថ្ងៃនេះ ដោយសរសេរថា ខ្សែការពារ Achraf Hakimi ជាខ្សែការពារស្ដាំឆ្នើមជាងគេនៅលើលោក។
ការសរសេរបែបនេះ ក្រោយខ្សែការពារខាងលើនេះបានជួយក្រុមជម្រើសជាតិម៉ារ៉ុករបស់ខ្លួនឲ្យឈ្នះនឹងក្រុមជម្រើសម៉ាឡាវី ក្នុងប្រកួត AFCON នូវលទ្ធផល ២-១។
នៅខណៈដែរពេលក្រុមជម្រើសជាតិម៉ារ៉ុក និងក្រុមជម្រើសជាតិម៉ាឡាវី កំពុងប្រទាញប្រទង់គ្នានូវលទ្ធផល ១-១ Hakimi នេះហើយជាអ្នកស៊ុតបញ្ចូលមួយបន្ថែមនៅនាទីទី៧០ ដែលធ្វើឲ្យម៉ារ៉ុកឈ្នះប្រកួតនេះ។
ក្រោយជួយឲ្យក្លឹបឈ្នះបែបនេះ លោក Vahid Hailhodzic គ្រូជម្រើសជាតិម៉ារ៉ុកក៏បានសរសើរ Hakimi មិនខុសពី Mbbape ប៉ុន្មានដែរ ដោយថាគេជាកំពូលខ្សែការពារឆ្នើមបំផុតលើលោក។
Hakimi ជាមិត្តរួមក្រុមរបស់ Mbappe នៅ PSG ដែលទើបនឹងមកចូលរួមនៅរដូវកាលឆ្នាំ២០២១/២២នេះ ដោយបានចូលលេងឲ្យក្លឹបនេះបាន ២៥ប្រកួត និងរកគ្រាប់បាល់បាន ៣គ្រាប់៕
ACHRAF HAKIMI.
BEST RB IN THE WORLD.
GOOD NIGHT GUYS.