/61f14360ce197_1643201340_medium.jpg)
- 2022-01-26 05:51:45
- បាល់ទាត់
Newcastle ជិតយកបានខ្សែបម្រើម្នាក់ពី Lyon ហើយក្នុងតម្លៃ ៤៥លានដុល្លារ
- 2022-01-26 05:51:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Newcastle ជិតយកបានខ្សែបម្រើម្នាក់ពី Lyon ហើយក្នុងតម្លៃ ៤៥លានដុល្លារ
ចន្លោះមិនឃើញ
ក្លឹប Newcastle ជិតយកបានខ្សែបម្រើ Bruno Guimarães ពីក្លឹប Lyon ហើយអម្បាញ់មិញនេះ។
កីឡាកររូបនេះបានព្រមព្រៀងនឹងសំណើសុំទិញរបស់ Newcastle ក្នុងតម្លៃ ៤៥លានដុល្លារ។
ការចរចាទិញយកនឹងបញ្ចប់នៅពេលខាងមុខឆាប់ៗនេះ ដោយព័ត៌មានលម្អិតទាក់ទងនឹងរឿងនេះ ខាងក្លឹប ក៏ដូចជាភ្នាក់ងារកីឡាកររបស់ Bruno កំពុងតែរៀបចំបញ្ចប់ហើយ។
Bruno នឹងទៅពិនិត្យសុខភាពនៅឯ Newcastle ក្រោយកីឡាករនេះត្រលប់ពីកាតព្វកិច្ចជួយក្រុមជម្រើសជាតិប្រេស៊ីលរបស់ខ្លួននៅថ្ងៃស្អែកនេះ។
ខ្សែបម្រើរូបនេះ ត្រូវបានក្លឹបធំៗជាច្រើនចង់បានដូចជា Juventus និង Arsenal ជាដើម ប៉ុន្តែពេលនេះត្រូវបាន Newcastle ដណ្ដើមបានមុនហើយ៕