/61f2808f04c05_1643282520_medium.jpg)
- 2022-01-27 04:24:25
- បាល់ទាត់
គ្រូជម្រើសជាតិអាហ្សង់ទីនប្រាប់ពីមូលហេតុ អត់ដាក់ Messi ចូល World Cup វគ្គជម្រុះលើកនេះ
- 2022-01-27 04:24:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូជម្រើសជាតិអាហ្សង់ទីនប្រាប់ពីមូលហេតុ អត់ដាក់ Messi ចូល World Cup វគ្គជម្រុះលើកនេះ
ចន្លោះមិនឃើញ
លោក Lionel Scaloni គ្រូជម្រើសជាតិអាហ្សង់ទីនបាននិយាយ ទៅកាន់អ្នកកាសែតកាលពីថ្ងៃពុធ ម្សិលមិញនេះ ទាក់ទងមូលហេតុដែលដាក់ ខ្សែប្រយុទ្ធ Lionel Messi ចូលក្នុងប្រកួត World Cup វគ្គជម្រុះលើកនេះគឺថា ដោយសារតែលោក ចង់ឲ្យសុខភាពគេឲ្យល្អប្រសើរសិន ក្រោយទើបតែជាពីជំងឺកូវីដ-១៩។
លោក Scaloni បាននិយាយថា៖" ច្បាស់ណាស់ យើងពិតជាចង់ឲ្យ Messi នៅជាពួកយើងមកជួយយើងពិតមែន "។
លោកបានបន្តថា៖" ក៏ប៉ុន្តែខ្ញុំធ្លាប់បាននិយាយជាមួយគេ ហើយគេថា កូវីដហ្នឹងបានធ្វើទុក្ខគេណាស់ អញ្ចឹងអ្វីដែលចាំបាច់ គឺឲ្យគេសម្រាកឲ្យមានសុខភាពល្អប្រសើរសិន ជម្រើសល្អបំផុតដែលខ្ញុំសម្រេចនេះ គឺឲ្យគេនៅជាមួយក្លឹបគេហ្នឹងសិនទៅ "។
Messi អត់បានទៅជួយក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងប្រកួត World Cup វគ្គជម្រុះលើកនេះទេ គឺជាការប្រកួតនឹងក្រុមជម្រើសជាតិឈីលី នៅថ្ងៃស្អែកនេះ និងប្រកួតនឹងក្រុមជម្រើសជាតិកូឡុំប៊ី នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ (ម៉ោងកម្ពុជា)៕