/BK-C/6201dc37c54fe_1644289020_medium.jpg)
- 2022-02-07 19:41:47
- បាល់ទាត់
លោក បែ មករា ក៏មានគម្រោងអញ្ជើញក្លឹបបរទេសចូលរួម Cambodia Airways Cup 2022 ដែរ
- 2022-02-07 19:41:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក បែ មករា ក៏មានគម្រោងអញ្ជើញក្លឹបបរទេសចូលរួម Cambodia Airways Cup 2022 ដែរ
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់ Cambodia Airways Cup លើកទី២ដែលធ្វើឡើងដោយក្លឹបបាល់ទាត់បឹងកេត នឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ មានសមាសភាពក្រុមខ្លាំងៗចំនួនបួនចូលរួមដូចជា បឹងកេត ណាហ្គាវើលដ៍ ព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរ។
ក្នុងសន្និសីទ្ធសារព័ត៌មានកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក បែ មករា អ្នកចាត់ការទូរទៅក្លឹបនាគខៀវ និងជាតំណាងប្រធានគណៈកម្មការរៀបចំការប្រកួតមានប្រសាសន៍ថា ក្លឹបគ្រោងអញ្ជើញក្រុមបរទេសមកចូលរួមដែរ ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ ទើបក្លឹបមិនអាចធ្វើទៅបាន។
លោក បែ មករា បានបញ្ជាក់ថា ៖«ការពិតទៅគឺយើងក៏មានគម្រោងរៀបចំអញ្ជើញក្រុមបរទេសចូលរួមផងដែរ ប៉ុន្តែដោយសារតែបរិបទនៃកូវីដក៏យើងមិនអាចធ្វើទៅបាន ហើយសង្ឃឹមថានៅឆ្នាំបន្តបន្ទាប់ទៀត យើងនឹងអាចធ្វើឱ្យប្រសើរនៅការប្រកួតនៅក្នុងពានរង្វាន់នេះ»។
លោកបានបន្ថែមទៀតថា ឆ្នាំនេះមានការខុសប្លែកបន្តិចពីឆ្នាំមុន ដ្បិតក្រុមចួលរួមសុទ្ធតែខ្លាំងៗដូចជា បឹងកេត ណាហ្គាវើលដ៍ ព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរ ខណៈឆ្នាំមុនមានក្រុមបាល់ទាត់អគ្គិសនីកម្ពុជា AEU នគរបាលជាតិ និងម្ចាស់ផ្ទះបឹងកេត។
នៅថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០២២ ក្រុមណាហ្គាវើលដ៍នឹងត្រូវប្រកួតជាមួយព្រះខ័នរាជស្វាយរៀង ចំណែកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បឹងកេតត្រូវប្រកួតជាមួយអង្គរថាយហ្គឺរ។
ចំពោះរូបមន្តនៃការប្រកួតគឺក្រុមឈ្នះនឹងឡើងទៅប៉ះក្រុមឈ្នះ នៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី១៩ ខែកុម្ភៈ ខណៈក្រុមចាញ់នឹងត្រូវប៉ះក្រុមចាញ់ដណ្ដើមលេខ៣ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។ សម្រាប់កីឡាករបរទេសរបស់ក្រុមនីមួយៗគឺមានបួនរូបនៅលើទីលាន បីនាក់បូកនឹងអាស៊ីម្នាក់៕