
- 2022-02-17 18:57:38
- បាល់ទាត់
ឆ្ងល់គ្រប់គ្នា Torres យប់មិញពាក់អាវអត់មានឡូហ្គោ Barca និង Nike
- 2022-02-17 18:57:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្ងល់គ្រប់គ្នា Torres យប់មិញពាក់អាវអត់មានឡូហ្គោ Barca និង Nike
ចន្លោះមិនឃើញ
ខ្សែបម្រើប្រយុទ្ធ Ferran Torres បានធ្វើឲ្យគ្រប់គ្នាមានចម្ងល់ជាខ្លាំង បន្ទាប់ពី Barcelona ប្រកួតស្មើគ្នាជាមួយ Napoli ក្នុងពានរង្វាន់ Europa League ១-១។
ក្នុងការប្រកួតយប់មិញ កីឡាករ Zielinski រកបានគ្រាប់នាំមុខឲ្យ Napoli ប៉ុន្តែ Torres ជាអ្នកទាត់បញ្ចូលទីតាមស្មើវិញឲ្យ Barca តាមរយៈបាល់ប៉េណាល់ទី។ ប៉ុន្តែពេលដែលគេរត់អបអរ ក្រសែភ្នែកអ្នកគាំទ្រជាច្រើនបានឃើញអាវរបស់គេមានបញ្ហា។
អាវរបស់កីឡាករសញ្ជាតិអេស្ប៉ាញមិនមែនឡូហ្គោក្រុម Barcelona និងម្ចាស់ឧបត្ថម្ភ Nike ដូចមិត្តរួមក្រុមដទៃឡើយ។ យ៉ាងណាមិញ មិនមានការបញ្ជាក់ហេតុផលចំពោះរឿងចម្លែកនេះឡើយ។
ជំនួបជើងទីពីររវាង Barca ជាមួយ Napoli នឹងត្រូវលេងនៅថ្ងៃទី ២៥ ខែ កុម្ភៈ នាកីឡដ្ឋាន Stadio San Paolo ក្នុងប្រទេសអ៊ីតាលីវិញម្ដង៕