/621340ac5adc1_1645428900_medium.jpeg)
- 2022-02-21 00:38:33
- បាល់ទាត់
Xavi៖ គ្មានកីឡាករណាលើលោក មានទេពកោសល្យច្រើនដូច Pedri ទេ
- 2022-02-21 00:38:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xavi៖ គ្មានកីឡាករណាលើលោក មានទេពកោសល្យច្រើនដូច Pedri ទេ
ចន្លោះមិនឃើញ
លោក Xavi អ្នកចាត់ការក្រុម FC Barcelona បាននិយាយថានៅលើលោកនេះ គ្មាននរណាមានទេពកោសល្យច្រើនដូចជាកីឡាករ Pedri នោះទេ។
ក្នុងការប្រកួតទល់ក្រុម Valencia នៅយប់មិញនេះ ខ្សែបម្រើវ័យក្មេង Pedri រកបាន១គ្រាប់យ៉ាងស្អាត ទើបធ្វើឱ្យលោក Xavi ចាប់ចិត្ត និងសរសើរមិនដាច់ពីមាត់នោះទេ។ លោក បានចាត់ទុកខ្សែបម្រើអេស្ប៉ាញរូបនេះថាជាកីឡាករឆ្នើម មានអនាគត ហើយបើនិយាយពីទេពកោសល្យវិញនៅលើលោកនេះគ្មាននរណាមានច្រើនដូចគេឡើយ...គេទើបអាយុ១៩ឆ្នាំប៉ុណ្ណោះ តែធ្វើបានយ៉ាងល្អ។
ដោយឡែកក្រៅពីសរសើរដល់កីឡាករវ័យក្មេងខាងលើទៅ លោក Xavi ក៏បាននិយាយដល់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ផងដែរ។ លោក បានចាត់ទុកអតីតកីឡាករ Arsenal ខាងលើជាកីឡាករឆ្នើមក្នុងក្រុម ហើយការរកបាន៣គ្រាប់នៅយប់មិញនឹងធ្វើឱ្យគេកាន់តែមានទំនុកចិត្តថែមទៀតសម្រាប់ការប្រកួតបន្ដបន្ទាប់៕