/62288f8d09b2c_1646825340_medium.jpg)
- 2022-03-09 04:31:17
- បាល់ទាត់
Klopp សរសើរ Inter យ៉ាងខ្លាំងក្រោយយកឈ្នះ Liverpool ១-០ ក្នុងប្រកួត UCL ជើងទី២
- 2022-03-09 04:31:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp សរសើរ Inter យ៉ាងខ្លាំងក្រោយយកឈ្នះ Liverpool ១-០ ក្នុងប្រកួត UCL ជើងទី២
ចន្លោះមិនឃើញ
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បានធ្វើការសរសើរ ក្រុម Inter Milan យ៉ាងខ្លាំងក្រោយក្លឹបនេះបានយកឈ្នះក្រុមរបស់លោក ១-០ ក្នុងការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ នៅថ្ងៃនេះ។
លោក Klopp បាននិយាយថា៖" ខ្ញុំសប្បាយចិត្តណាស់ ដែលយើងអត់ប្រកួតប៉ះ Inter រាល់អាទិត្យ។ ពួកគេជាគូរប្រកួតកំពូលល្បិចមួយ។ ពួកគេពិតជាកំពូលប្រយុទ្ធដ៏អង់អាចមែន។ ការលំបាកដែលយើងបានជួបក្នុងប្រកួតនេះគឺដូចអ្វីដែលខ្ញុំរំពឹងទុកមែន។ ខាង Inter ហ្នឹងគឺល្អមែនទែន ក្នុងការលេងប្រកួតទាំងនេះ "។
លោកបានបន្តថា៖" ដោយក្រុមយើងលេងគិតគូរមិនបានដិតដល់ យើងហាក់ដូចជាមិនសូវមានឱកាស។ ចំពោះការប្រកួតទាំងពីរជើង២ វាមិនអីទេ ដែលគេឈ្នះមួយ ហើយយើងឈ្នះមួយ។ យ៉ាងណាយើងគួរតែធ្វើឲ្យបានល្អជាងនេះ "។
លោក Klopp បានបន្ថែមផងដែរថា ការប្រកួតមួយនេះពិតជាគួរឲ្យចាប់អារម្មណ៍ ខាង Inter ធ្វើឲ្យបាត់ឱកាសច្រើនដល់ក្រុមលោកក្នុងការប្រកួតខាងលើ។
សូមរំលឹកផងដែរផងដែរ ក្នុងការប្រកួតជើងទី១ រវាងក្រុមទាំងពីរខាងលើ Liverpool បានស៊ុតចូល ២-០ ខណៈជើងទី២នេះ Inter ស៊ុតចូល ១-០វិញ៕