
- 2022-03-10 00:17:21
- បាល់ទាត់
វីដេអូកម្រ Modric អរខ្លាំងដល់ថ្នាក់លោតលើកជើងឡើងលើ ក្រោយឈ្នះ PSG
- 2022-03-10 00:17:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូកម្រ Modric អរខ្លាំងដល់ថ្នាក់លោតលើកជើងឡើងលើ ក្រោយឈ្នះ PSG
ចន្លោះមិនឃើញ
ខ្សែបម្រើ Luka Modric បានបង្ហាញកាយវិការសប្បាយរំភើបខ្លាំងខុសពីធម្មតា ក្រោយ Real Madrid យកឈ្នះ PSG ៣-១ កាលពីយប់មិញពានរង្វាន់ UCL។
៣គ្រាប់របស់ Karim Benzema បានជួយស្រោចស្រង់ Madrid ឈ្នះសរុបទាំងពីរជើង ៣-២ លើក្រុមអ្នកមានបារាំង PSG។ Modric ត្រូវបានគេមើលឃើញសកម្មនិងជួយច្រើនមែនទែននៅតំបន់កណ្ដាលរបស់ Madrid ត្បិតបច្ចុប្បន្នវ័យ៣៦ឆ្នាំក៏ដោយ។
ក្នុងការប្រកួតនេះ Modric ទទួលបាន Rate ៧,៧៤ ក្រោម Benzema តែម្នាក់គត់ដែលទទួលបាន Rate ៨,៩២។ ក្រោយលេងចប់ ឆាណែលយូធូបរបស់ Madrid បានបញ្ចេញវីដេអូមួយបង្ហាញពីការសប្បាយចិត្តរបស់ Modric ពេលដើរចូលក្នុងបន្ទប់សំលៀកបំពាក់។ ត្រង់ចំណុចមួយ កីឡាករសញ្ជាតិក្រូអាតបានតោងបង្កាន់ដៃលោតលើកជើងឡើងលើ ដែលសកម្មភាពនេះគ្រប់គ្នាកម្រឃើញណាស់។
ជ័យជម្នះខាងលើ Real Madrid នឹងបន្តឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Champions League ដែលមាន Liverpool, Manchester City, Bayern Munich កំពុងអង្គុយរងចាំ៕