
- 2022-03-10 19:03:39
- បាល់ទាត់
ស្ដាយហួសបាល់មុខទីម្នាក់ឯង De Jong ទាត់មិនចូលធ្វើឲ្យ Barcelona ខកចិត្ត
- 2022-03-10 19:03:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដាយហួសបាល់មុខទីម្នាក់ឯង De Jong ទាត់មិនចូលធ្វើឲ្យ Barcelona ខកចិត្ត
ចន្លោះមិនឃើញ
ក្លឹប Barcelona បានត្រឹមប្រកួតស្មើគ្នា ០-០ ប៉ុណ្ណោះជាមួយ Galatasaray សម្រាប់ជើងទីមួយពានរង្វាន់ Europa League វគ្គ១៦ក្រុមចុងក្រោយកាលពីយប់មិញ។
ការប្រកួតដែលលេងក្នុងកីឡដ្ឋាន Camp Nou ឃើញថាម្ចាស់ផ្ទះ Barcelona មានឱកាសទាត់ច្រើនជើងមែនទែនដល់ទៅ១៦ដង។ ខ្សែបម្រើប្រយុទ្ធ Memphis Depay បានព្យាយាមទាត់សំដៅទីម្ដងហើយម្ដងទៀត តែត្រូវអ្នកចាំទី Inaki Pena ជួយបាន។
ឱកាសមាសនៅនាទី៧៥ De Jong បានឈរទាត់មុខទីម្នាក់ឯង ក្រោយមានការបញ្ជូនពី Pierre-Emerick Aubameyang ប៉ុន្តែធ្វើមិនបានសម្រេច។ បញ្ចប់ការប្រកួតក្រុមទាំងពីបន្សល់លទ្ធផលត្រឹម ០-០ ខណៈ Barcelona គ្រប់គ្រងបាល់ដល់ទៅ៦៨%។ ការប្រកួតជើងទីពីរនឹងលេងនៅថ្ងៃទី ១៨ ខែ មីនាក្នុងទឹកដីរបស់ Galatasaray វិញម្ដង៕