/622b478252e69_1647003480_medium.jpg)
- 2022-03-11 06:00:38
- បាល់ទាត់
អ្នកចាត់ការ Newcastle ឈ្នះពាន អ្នកចាត់ការឆ្នើមប្រចាំខែកុម្ភៈ PL
- 2022-03-11 06:00:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាត់ការ Newcastle ឈ្នះពាន អ្នកចាត់ការឆ្នើមប្រចាំខែកុម្ភៈ PL
ចន្លោះមិនឃើញ
លោក Eddie Howe អ្នកចាត់ការក្លឹប Newcastle United បានឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំខែកុម្ភៈ របស់ Pemier League នៅក្នុងថ្ងៃនេះ។
នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ លោក Howe ដឹកនាំក្លឹបឈ្នះ ៣ប្រកួត និងស្មើ១ប្រកួត។
ឈ្នះ៣ប្រកួត ឈ្នះនឹងក្លឹប Everton ៣-១ ឈ្នះនឹងក្លឹប Aston Villa ១-០ និងឈ្នះនឹងក្លឹប Brentford ២-០។ រីឯស្មើ១ប្រកួតនោះ គឺស្មើនឹងក្លឹប West Ham United ១-១។
លោកបានដឹកនាំ Newcastle ឲ្យឈរនៅលើលេងរៀងទី១៤ លើតារាងប្រកួត PL នៅពេលនេះ ដោយមាន ៣១ពិន្ទុ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី៤ហើយ ដែលលោកបានឈ្នះពានខាងលើនេះ ដោយការឈ្នះ៣លើកកន្លងទៅនេះគឺឈ្នះជាមួយនឹងក្លឹប Bournemouth នៅពេលក្លឹបនោះឡើងមកលេងនៅ PL ៕