/622f286433f18_1647257700_medium.jpg)
- 2022-03-14 04:38:47
- បាល់ទាត់
Chielliniថា បើអត់មាន Messi និង Ronaldo នោះ Zlatan ឈ្នះពាន Ballon d'Or មិនស្ទើរទេ
- 2022-03-14 04:38:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chielliniថា បើអត់មាន Messi និង Ronaldo នោះ Zlatan ឈ្នះពាន Ballon d'Or មិនស្ទើរទេ
ចន្លោះមិនឃើញ
ខ្សែការពារ Giorgio Chiellini បានធ្វើការសម្ភាសន៍ជានឹងអ្នកកាសែតនៅក្នុងថ្ងៃនេះ និយាយពីទំនាក់ទំនងគេរវាង ខ្សែប្រយុទ្ធ Zlatan Ibrahimovic កន្លងមករហូតមកទល់នឹងពេលនេះ។
Chiellnini បាននិយាយថា៖" កាលពីអតីតកាលសត្រូវដ៏ខ្លាំងបំផុតសម្រាប់ខ្ញុំគឺ Ibrahimovic នេះហើយ។ គិតទៅ គេអត់សំណាងដែលលេងក្នុងពេល Cristiano Ronaldo និង Lionel Messi កំពុងឡើងជើងខ្លាំងរហូតមក អញ្ចឹងហើយបើអត់មានពួកគេ Ibra ច្បាស់ណាស់ឈ្នះពាន Ballon d'Or មួយចំនួនមិនស្ទើរទេ "។
ក្នុងការសម្ភាសន៍ជាមួយអ្នកកាសែតនេះ Ciellini ក៏បាននិយាយបែបលេងសើចពីអនាគតនៃការចូលនិវត្តន៍ពីកីឡាករបាល់ទាត់របស់គេ ដោយនឹងធ្វើការសម្រេចជាមួយ Zlatan ហើយនឹងមកសម្ភាសន៍ជាមួយសារព័ត៌មានតែម្ដង៕