/62331d4d547db_1647516960_medium.jpg)
- 2022-03-17 04:38:14
- បាល់ទាត់
Mourinho ចេញមុខអំពាវនាវសុំឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
- 2022-03-17 04:38:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho ចេញមុខអំពាវនាវសុំឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
ចន្លោះមិនឃើញ
លោក Jose Mourinho គ្រូបង្គោលក្លឹប Roma បាននិយាយដាក់អ្នកកាសែត មុនការប្រកួតតទល់នឹងក្លឹប Vitesse ក្របខ័ណ្ឌ Europa Conference League ជើងទី២ នៅយប់នេះ ដោយអំពាវនាវសុំឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងបញ្ចប់សង្គ្រាមទាំងអស់ផ្សេងទៀតដែលកំពុងកើតមាន។
លោក Mourinho បាននិយាយថា៖" ចំពោះខ្ញុំនិយាយឲ្យស្មោះត្រង់ និងត្រឹមត្រូវតែម្ដងគឺ យើងតែបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងបញ្ចប់សង្គ្រាមទាំងអស់ផ្សេងទៀតដែលកំពុងកើតមាន។ គួរតែបញ្ចប់វាទៅ។ ប្រសិនខ្ញុំត្រូវបានគេនិយាយអញ្ចឹងជារៀងរាល់ថ្ងៃ ខ្ញុំក៏ព្រមដែរ។ បញ្ចប់សង្គ្រាមទៅ "។
លោកបានបន្តថា៖" ខ្ញុំនឹងមិននិយាយពីរឿងពាក់ព័ន្ធនឹងនយោបាយទេ។ តែតាមពិតទៅខ្ញុំចាប់អារម្មណ៍រឿងនយោបាយណាស់ គ្រាន់តែខ្ញុំមិននិយាយជាសាធារណៈ។ តែយ៉ាងណាពាក្យមួយនេះដែលខ្ញុំអាចនិយាយបាន និងស្រែកបានជារៀងរាល់ថ្ងៃគឺ បញ្ចប់សង្គ្រាម បញ្ចប់សង្គ្រាមដែលកំពុងកើតមានទៅ "។
ចំពោះសង្គ្រាមនៅអ៊ុយក្រែន ខាងវិស័យបាល់ទាត់នៅអឺរ៉ុបបានចេញមុខឈរនៅជាមួយប្រជាជនអ៊ុយក្រែន និងសុំបញ្ចប់សង្គ្រាមមួយនេះឲ្យបានឆាប់រហូតមក៕