/6239cd8b3b681_1647955320_medium.jpg)
- 2022-03-22 06:27:55
- បាល់ទាត់
Man Utd សម្បូរកីឡាកររកចំណូលបានច្រើនជាងគេប្រចាំ PL រីឯ PSG នាំមុខទាំងស្រុងនៅ Ligue 1
- 2022-03-22 06:27:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd សម្បូរកីឡាកររកចំណូលបានច្រើនជាងគេប្រចាំ PL រីឯ PSG នាំមុខទាំងស្រុងនៅ Ligue 1
ចន្លោះមិនឃើញ
ក្លឹប Manchester United ជាក្លឹបសម្បូរទៅដោយកីឡាករដែលរកបានចំណូលច្រើនជាងគេប្រចាំ Premier League រីឯក្លឹប Paris Saint Germain វិញជាក្លឹបដែលសម្បូរទៅដោយកីឡាកររកចំណូលបានខ្ពស់ជាងគេប្រចាំ Ligue 1 ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានបារាំង L'Equipe ចុះផ្សាយលើ Daily Mail។
នៅក្នុង Premier League ក្នុងចំណោមកីឡាករ៥នាក់ ដែលរកចំណូលបានខ្ពស់ជាងគេនៅលីគកំពូលមួយនេះ ក្នុងនោះមានកីឡាករ Man Utd ៤នាក់ហើយដែលជាប់ក្នុងចំណោមនោះដែលមានដូចជា ខ្សែប្រយុទ្ធ Cristiano Ronaldo អ្នកចាំទី David De Gea ខ្សែប្រយុទ្ធ Jadon Sancho និងខ្សែការពារ Raphael Varane ។
ចំពោះនៅ Ligue 1 វិញ ក្នុងចំណោមកីឡាករ១០នាក់ ដែលរកចំណូលបានខ្ពស់ជាងគេប្រចាំលីគកំពូលមួយនេះគឺមានកីឡាករ PSG ទាំង១០នាក់ស្ថិតក្នុងបញ្ជីមួយនោះ ដោយក្នុងនោះអ្នករកចំណូលបានខ្ពស់ជាងគេគឺ Neymar បន្ទាប់មកគឺ Messi និងបន្ទាប់គឺ Mbappe ។
Man Utd ស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងតារាងប្រកួត PL រីឯ PSG ជាប់ក្នុងចំណាត់ថ្នាក់ទី១ ក្នុងតារាងប្រកួត Ligue 1៕
ខាងក្រោមនេះជាកីឡាកររកចំណូលបានច្រើនជាងគេប្រចាំ PL និង Ligue 1 ដោយមិនទាន់គិតថ្លៃពន្ធ៖