/623b055ab4782_1648035120_medium.jpg)
- 2022-03-23 04:34:12
- បាល់ទាត់
ប្រធានសហព័ន្ធបាល់ទាត់បារាំងថា Mbappe មានឱកាសច្រើនក្នុងការឈ្នះ Ballon d'or បើបន្តនៅ PSG
- 2022-03-23 04:34:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធបាល់ទាត់បារាំងថា Mbappe មានឱកាសច្រើនក្នុងការឈ្នះ Ballon d'or បើបន្តនៅ PSG
ចន្លោះមិនឃើញ
លោក Noel Le Graet ប្រធានសហព័ន្ធបាល់ទាត់បារាំង បាននិយាយទៅកាន់សារព័ត៌មាន Ouest-France នៅក្នុងថ្ងៃនេះថា នៅបន្តជាមួយក្លឹប Paris Saint Germain ខ្សែប្រយុទ្ធ Kylian Mbappe មានឱកាសច្រើនក្នុងការឈ្នះពាន Ballon d'Or ។
លោក Le Graet បាននិយាយថា៖" ខ្ញុំចង់ឲ្យ Kylian បន្តនៅ Paris ។ សម្រាប់បាល់ទាត់នៅបារាំងនេះ យើងគួរតែមានកីឡាករមួយរូប ដែលស្ថិតក្នុងចំណោមកីឡាករឆ្នើមបំផុតលើលោកទើបល្អ។ បើមិនបានអញ្ចឹងទេ ក៏បាននៅក្នុងលីគកំពូលនៅនេះដែរ "។
លោកបានបន្តថា៖" ខ្ញុំគិតថា Mbappe មានឱកាសច្រើនក្នុងការឈ្នះពាន Ballon d'Or ជាមួយ PSG ជាជាងជាមួយក្លឹបដទៃទៀត។ ព្រោះតែកាលណាយើងប្ដូរក្លឹប យើងត្រូវតែផ្សាំជាមួយនឹងបរិយាកាសថ្មីនៅទីនោះហើយ"។
នៅរដូវកាលនេះ Mbappe ចូលលេងឲ្យ PSG បាន ៣៧ប្រកួតហើយ និងស៊ុតចូលបាន ២៦គ្រាប់។ ខ្សែប្រយុទ្ធនេះនឹងដាច់កុងត្រាជាមួយក្លឹបបារាំងនេះរដូវកាលនេះហើយ បើមិនបន្តកុងត្រាកុងត្រាថ្មី៕