/624add4bc781e_1649073480_medium.jpg)
- 2022-04-04 05:01:37
- បាល់ទាត់
Abraham ខ្សែប្រយុទ្ធ Roma សរសើរ Mourinho ខ្លាំងៗថា ជាគ្រូបង្គោលល្អជាងគេលើលោក
- 2022-04-04 05:01:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Abraham ខ្សែប្រយុទ្ធ Roma សរសើរ Mourinho ខ្លាំងៗថា ជាគ្រូបង្គោលល្អជាងគេលើលោក
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធរបស់ក្លឹប Roma គឺកីឡាករ Tammy Abraham បានសរសើរខ្លាំងៗទៅកាន់ លោក Jose Mourinho ថាលោកជាគ្រូបង្គោលល្អជាងគេនៅលើលោក។
Abraham បាននិយាយថា៖" អ្នកដឹងស្រាប់ហើយពីអត្តចរិតរបៀបរបប លោក Mourinho យ៉ាងម៉េចខ្លះយើងទាំងអស់គ្នាសុទ្ធតែដឹងពីគាត់ហើយ។ និយាយទៅមានមូលហេតុមួយចំនួនដែលធ្វើឲ្យខ្ញុំហៅគាត់ថាជាគ្រូបង្គោលល្អជាងគេនៅលើលោក "។
កីឡាករនេះបន្តថា៖" គាត់នេះហើយចេះប្រើប្រាស់កីឡាករឲ្យត្រូវនឹងទេពកោសល្យរបស់គេ និយាយទៅគាត់ដឹងពីកីឡាករច្បាស់ ហើយគាត់ក៏ដឹងថាធ្វើយ៉ាងណាឲ្យយើងជាកីឡាករនេះមានអារម្មណ៍ថាយើងជាកីឡាករដ៏ពិសេសនៅពេលណាមួយ។ គាត់មិនដែលប្រាប់យើងពីរឿងទាំងនេះទេ តែយ៉ាងខ្ញុំតែងតែងចង់ខិតខំឲ្យអស់លទ្ធភាពជួយគាត់ "។
Abraham បានផ្លាស់ពី Chelsea មក Roma ក្នុងរដូវកាលឆ្នាំ២០២១/២២នេះ ដោយចូលរួមលេងបាន ៤១ប្រកួត និងរកបាន ២៣គ្រាប់។
រីឯ លោក Mourinho វិញទើបមកដឹកនាំ Roma ក្នុងរដូវកាលនេះ ដោយនៅខណៈនេះ Roma ស្ថិតក្នុងចំណាត់ថ្នាក់ទី៥ ក្នុងការប្រកួត Serie A ដោយមាន ៥៤ពិន្ទុ ខណៈ AC Milan ក្លឹបឈានមុខក្នុងតារាងប្រកួតពាននេះ មាន៦៦ពិន្ទុ៕
ប្រភព៖ Fotmob