/624c4d4dae5c4_1649167680_medium.jpg)
- 2022-04-05 07:09:53
- បាល់ទាត់
Ancelotti នឹងខកខានមិនបានដឹកនាំ Real ក្នុងប្រកួត UCL តទល់នឹង Chelsea
- 2022-04-05 07:09:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ancelotti នឹងខកខានមិនបានដឹកនាំ Real ក្នុងប្រកួត UCL តទល់នឹង Chelsea
ចន្លោះមិនឃើញ
លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid នឹងខកខានមិនបានដឹកនាំក្លឹបរបស់លោកក្នុងប្រកួត UEFA Champions League តទល់នឹងក្លឹប Chelsea នៅយប់ថ្ងៃពុធស្អែកនេះ។
នៅពេលក្រុម Real Madrid ធ្វើដំណើរកាន់ទឹកដីអង់គ្លេសក្នុងថ្ងៃអង្គារនេះ ដើម្បីត្រៀមប្រកួតនៅទីលាន Stamford Bridge ក្នុងជំនួបខាងលើនេះ លោក Ancelotti មិនមានវត្តមាននោះទេ ដោយសារតែជំងឺកូវីដ-១៩ នៅមិនទាន់ជាសះស្បើយ។
យ៉ាងណាបើនៅថ្ងៃស្អែកនេះគ្រូបង្គោលរូបនេះតេស្តអវិជ្ជមានជំងឺកូវីដ-១៩នេះ លោកនឹងទៅចូលរួមការប្រកួតខាងលើផ្ទាល់តែម្ដង។
ចាប់តាំងពី លោក Ancelotti មានជំងឺកូវីដ-១៩ កាលពីសប្ដាហ៍កន្លងទៅនេះមក លោក David Ancelotti គ្រូជំនួយក៏ដូចជាកូនប្រុសរបស់លោក Ancelotti ផ្ទាល់ជាអ្នកដឹកនាំក្រុម Real រហូតមក៕