
- 2022-04-07 19:11:20
- បាល់ទាត់
កីឡាករ Barcelona រិះគន់បញ្ហាទីលានពិបាកលេងក្នុងការប្រកួតជាមួយ Frankfurt
- 2022-04-07 19:11:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ Barcelona រិះគន់បញ្ហាទីលានពិបាកលេងក្នុងការប្រកួតជាមួយ Frankfurt
ចន្លោះមិនឃើញ
កីឡាកររបស់ក្លឹប Barcelona ជាច្រើននាក់បានរិះគន់ចំពោះបញ្ហាទីលានក្នុងកីឡដ្ឋាន Deutsche Bank Park បន្ទាប់ពីប្រកួតស្មើគ្នា ១-១ ជាមួយក្រុម Eintracht Frankfurt កាលពីយប់មិញ។
ក្នុងការប្រកួតក្រុមម្ចាស់ផ្ទះ Frankfurt គឺជាអ្នករកគ្រាប់បានមុនដោយខ្សែបម្រើ Ansgar Knauff នាទី៤៨។ ប៉ុន្តែនាទី៦៦ ខ្សែប្រយុទ្ធចំណូលថ្មី Ferran Torres រកគ្រាប់តាមស្មើវិញឲ្យ Barcelona ក្រោយមានការបញ្ជូនពី Frenkie de Jong។ យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួតកីឡាកររបស់ Barca បានតវ៉ារឿងទីលានពិបាកលេងដូចៗគ្នា។
កីឡាកររកគ្រាប់បាល់បាន Torres បាននិយាយថា ទីលានមិនស្ថិតក្នុងទម្រង់ល្អទេ ប៉ុន្តែវាមិនមែនជាលេសឡើយ ព្រោះពួកយើងជាកីឡាករអាជីព។ សម្រាប់ប្រធានក្រុម Sergio Busquets ក៏បានបន្ថែមថា ផ្ទៃទីលានមិនល្អឡើយ ហើយវាបានធ្វើឲ្យពិបាកសម្រាប់កីឡាករលេងពេលប៉ះបាល់ដំបូង។
ជើងទីពីរវគ្គ៨ក្រុមចុងក្រោយពាន Europa League រវាង Barcelona និង Frankfurt នឹងលេងនៅថ្ងៃទី ១៤ ខែ មេសា ក្នុងទឹកដីប្រទេសអេស្ប៉ាញវិញម្ដង៕