/625560859c651_1649762400_medium.jpg)
- 2022-04-12 04:24:34
- បាល់ទាត់
Ancelottiថា Real ពឹងលើ Benzema ទៀតហើយក្នុងជំនួប UCL តទល់នឹង Chelsea ជើងទី២ យប់នេះ
- 2022-04-12 04:24:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ancelottiថា Real ពឹងលើ Benzema ទៀតហើយក្នុងជំនួប UCL តទល់នឹង Chelsea ជើងទី២ យប់នេះ
ចន្លោះមិនឃើញ
លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បាននៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញនេះថា ក្លឹបរបស់លោកគឺពឹងលើ ខ្សែប្រយុទ្ធ Karim Benzema ទៀតហើយក្នុងប្រកួត UEFA Champions League តទល់នឹងក្លឹប Chelsea ជើងទី២ ក្នុងយប់នេះ (ម៉ោងកម្ពុជា)។
លោក Ancelotti បាននិយាយថា៖" យើងពឹងលើ Benzema ទៀតហើយលើកនេះ យើងពិតជាមិនបដិសេធលើចំណុចនេះទេ ព្រោះនេះជាអ្វីដែលក្លឹបយើងរំពឹងទុកមែន។ ហើយខ្ញុំក៏សប្បាយចិត្តខ្លាំងផងដែរដែលយើងពឹងលើ Benzema បែបនេះ។ ជាក់ស្ដែងគឺអញ្ចឹងមែន ហើយវាក៏ជារឿងល្អផងដែរដែលក្លឹបយើងមានអញ្ចឹង "។
លោកបានបន្តថា៖" Benzema គេជាខ្សែប្រយុទ្ធបែបបាល់ទាត់សម័យទំនើបនេះ គេមានគ្រប់លក្ខខ័ណ្ឌដែលខ្សែប្រយុទ្ធគ្រប់រូបត្រូវតែមាន គ្រប់ចំណុចទាំងអស់ ទាំងការពារអីផងដែរនោះ។ និយាយទៅគេជាតំណាងខ្សែប្រយុទ្ធដ៏ល្អឥតខ្ចោះមួយរូបក្នុងបាល់ទាត់សម័យទំនើបនេះ "។
សូមរំលឹកផងដែរថា កាលពីប្រកួតជើងទី១ រវាងក្រុមទាំងពីរខាងលើ Real Madrid យកឈ្នះ Chelsea ៣-១ ដោយ Benzema ជាអ្នកស៊ុតបញ្ចូលទីទាំង៣គ្រាប់ ជួយ Real តែម្ដង៕