/625ec007ec458_1650376680_medium.jpg)
- 2022-04-19 07:00:43
- បាល់ទាត់
Xavi ទទួលស្គាល់ Barca មានតែពាក្យលាហើយពាន La Liga ក្នុងរដូវកាលនេះ
- 2022-04-19 07:00:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xavi ទទួលស្គាល់ Barca មានតែពាក្យលាហើយពាន La Liga ក្នុងរដូវកាលនេះ
ចន្លោះមិនឃើញ
ក្លឹប Barcelona បានប្រកួតចាញ់ក្លឹប Cadiz ១-០ ក្នុងក្របខ័ណ្ឌ La Liga កាលពីយប់ម្សិលមិញនេះដោយក្រោយប្រកួតចាញ់បែបនេះលោក Xavi គ្រូបង្គោលក្រុមអ្នកមានបុណ្យនេះក៏បានទទួលស្គាល់ក្រុមលោកមិនអាចយកពាន La Liga បានទេក្នុងរដូវកាលនេះ។
លោក Xavi បាននិយាយថា៖" យើងខឹងមែនទែន។ យើងបានធ្វើឲ្យបាត់បង់ឱកាសដ៏ល្អបំផុតរបស់យើង និយាយទៅឱកាសនេះគឺឱកាសមាសតែម្ដងដើម្បីបញ្ជាក់ថាយើងជាក្រុមខ្លាំងដូចពួកក្រុម Champions League។ យ៉ាងណាអ្វីដែលមើលឃើញរាល់ថ្ងៃនេះ យើងមានតែពាក្យលាហើយពានលីគកំពូលអេស្ប៉ាញរដូវកាលនេះ "។
ទោះជាយ៉ាងណាក៏ដោយគ្រូបង្គោលរូបនេះប្រកាន់ចំហរឹងមាំឲ្យធ្វើឲ្យយ៉ាងឲ្យក្រុមលោកប្រឹងប្រែងលេង និងហ្វឹកហាត់សម្រាប់ ៧ប្រកួតដែលនៅសល់ក្នុងការប្រកួត La Liga នេះបន្តទៀត។
នៅខណៈនេះ Barca ឈរនៅចំណាត់ថ្នាក់ទី២ ក្នុងតារាងប្រកួត La Liga ដោយមាន៦០ពិន្ទុ រីឯ Real Madrid នាំមុខក្នុងការដណ្ដើមយកពានលីគនេះមានរហូតទៅដល់ ៧៥ពិន្ទុ ហើយក៏សល់៧ប្រកួតទៀតផងដែរ៕