/62600602c7cec_1650460140_medium.jpg)
- 2022-04-20 06:11:34
- បាល់ទាត់
Ancelotti ជឿជាក់ថា Real បានឈ្នះពាន La Liga ក្នុងរដូវកាលនេះរួចបាត់ទៅហើយ
- 2022-04-20 06:11:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ancelotti ជឿជាក់ថា Real បានឈ្នះពាន La Liga ក្នុងរដូវកាលនេះរួចបាត់ទៅហើយ
ចន្លោះមិនឃើញ
លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បាននិយាយមុនប្រកួតតទល់នឹង Osasuna នៅយប់នេះថា លោកជឿជាក់ក្លឹបលោកបានឈ្នះពាន La Liga ក្នុងរដូវកាលនេះរួចបាត់ទៅហើយ។
លោក Ancelotti បាននិយាយថា៖" ខ្ញុំមានបទពិសោធន៍គ្រប់គ្រាន់នឹងជឿជាក់ថា យើងបានឈ្នះពាន La Liga រួចបាត់ទៅហើយ។ យើងជិតឈ្នះវាមែនទែនហើយ។ យើងកំពុងធ្វើបានល្អណាស់រាល់ថ្ងៃនេះ ហើយយើងនឹងបន្តអញ្ចឹងទៀត។ ឈ្នះការប្រកួតជាបន្តទៀត គឺផ្ដល់ឱកាសឲ្យយើងកាន់តែកៀកបំផុតនឹងយកពានមួយនេះ "។
នៅក្នុងពេលនេះ Real កំពុងនាំមុខក្នុងតារាងប្រកួត La Liga ដោយមាន ៧៥ពិន្ទុ រីឯ Barca, Sievilla និង Atletico ជាអ្នកនាំមុខជាបន្តបន្ទាប់ក្នុងតារាងមាន៦០ពិន្ទុប៉ុណ្ណោះ ខណៈការប្រកួតនៅលីគកំពូលនេះសល់ ៦ប្រកួតទៀតប៉ុណ្ណោះ ដូច្នេះក្នុងរដូវកាលនេះ Real មានឱកាសច្រើនខ្លាំងនឹងឈ្នះពានមួយនេះ៕