/62615fc2cde71_1650548640_medium.jpg)
- 2022-04-21 06:48:35
- បាល់ទាត់
អ្នកគាំទ្រជាច្រើនជឿជាក់ Ten Hag នឹងអាចស្រោចស្រង់ Man Utd ឡើងវិញ
- 2022-04-21 06:48:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រជាច្រើនជឿជាក់ Ten Hag នឹងអាចស្រោចស្រង់ Man Utd ឡើងវិញ
ចន្លោះមិនឃើញ
អ្នកគាំទ្រក្លឹប Manchester Uited ជាច្រើននៅបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិបែបជឿជាក់ថា លោក Erik Ten Hag អ្នកចាត់ការក្រុមបិសាចក្រហមថ្មីចាប់ពីរដូវកាលក្ដៅខាងមុខនេះ នឹងជួយស្រោចស្រង់ក្រុមនេះឡើងវិញបាន។
លោក Ten Hag មានប្រវត្តិដឹកនាំជោគជ័យនៅ Ajax ដោយតាំងពីដឹកនាំក្លឹបតាំងពីឆ្នាំ២០១៧មក ដឹកនាំសរុប២១០ប្រកួត ឈ្នះ១៥៦ប្រកួត ស្មើ២៥ប្រកួត និងចាញ់២៩ប្រកួត។ លោកធ្លាប់ជួយក្លឹបឈ្នះលីគកំពូលហុល្លង់ ២ដង Dutch Cup ២ដង និង Dutch Super Cup ១ដង ដោយច្រើនតែប្រើទម្រង់លេងឲ្យ ៤-៣-៣ ។
បន្ទាប់ពីត្រូវបានតែងតាំងពី Man Utd ចាប់ពីរដូវកាលថ្មីខាងមុខ លោក Ten Hag ក៏បានប្ដេជ្ញានឹងជួយអភិវឌ្ឍកែទម្រង់ក្រុមនេះឲ្យស័ក្ដិសមនឹងកេរ្តិ៍ឈ្មោះផងដែរ។
បើយោងតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹង Man Utd បានត្រៀមលុយប្រមាណ ២៦០លានដុល្លារដើម្បីឲ្យ Ten Hag ធ្វើការទិញដូរកីឡាករសម្រាប់រដូវកាលក្ដៅខាងមុខ។ សម្រាប់ការមកដល់គ្រូបង្គោល Ajax នៅរដូវកាលក្ដៅខាងមុខនេះ Man Utd នឹងមានការរើរុះច្រើនដោយកីឡាកររហូតទៅដល់ ១២នាក់ឯណោះនឹងអាចចាកចេញពីក្លឹបនេះតាមរយៈផុតកុងត្រា និងលក់ចេញ។
ដោយសារតែប្រវត្តិដឹកនាំរបស់ Ten Hag ល្អក៏ដូចជា Man Utd ផ្ទាល់ត្រៀមឲ្យអ្នកចាត់ការថ្មីកំណែទម្រង់ក្រុមបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនជឿជាក់លោកនឹងអាចស្រោចស្រង់ក្រុមនេះឲ្យប្រសើរឡើង៕