
- 2022-04-28 00:07:54
- បាល់ទាត់
កីឡាករ United ៣នាក់ជាគោលដៅ Mourinho ចង់នាំយកទៅលេងនៅ Roma
- 2022-04-28 00:07:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ United ៣នាក់ជាគោលដៅ Mourinho ចង់នាំយកទៅលេងនៅ Roma
ចន្លោះមិនឃើញ
អ្នកចាត់ការ Jose Mourinho កំពុងចាប់អារម្មណ៍ចង់នាំយកកីឡាកររបស់ Manchester United ៣រូបទៅចូលរួមជាមួយក្លឹប Roma នៅប្រទេសអ៊ីតាលី។
ក្រោមការដឹកនាំរបស់ Mourinho ក្លឹប Roma ទំនងមិនអាចមានកៅអីទៅលេងនៅ Champions League នៅរដូវកាលក្រោយទេ ប៉ុន្តែបុរសវ័យ៥៩ឆ្នាំបានត្រៀមរៀបចំក្រុមដើម្បីយុទ្ធនាការរដូវកាល២០២២-២៣។ អតីតអ្នកចាត់ការរបស់បិសាចក្រហមមានបំណងចង់នាំយកកីឡាករ Premier League មកកាន់អ៊ីតាលីបន្តទៀត ដោយរដូវកាលមុនលោកបានចុះកុងត្រាយក Tammy Abraham, Ainsley Maitland-Niles និង Rui Patricio។
ក្នុងចំណោមកីឡាករទាំង៣រូប Tammy Abraham បានបង្ហាញទម្រង់លេងល្អជាងគេ ដោយទល់នឹងពេលនេះរកបាន២៤គ្រាប់ហើយ។ នៅពេលនេះវិញ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ចង់បានកីឡាករ៣រូបរបស់ United គឺ Diogo Dalot, Eric Bailly និង Nemaja Matic។
Matic បានប្រកាសរួចរាល់ហើយថា គេនឹងចាកចេញពីបិសាចក្រហមនៅចុងបញ្ចប់រដូវកាលនេះ។ ចំណែកឯក Bailly វិញមិនសូវបានលេងឡើយក្នុងរដូវកាលនេះ លេងទើបតែបាន៧ប្រកួតគត់ ខណៈ Dalot ក៏មិនសូវមានឱកាសលេងដូចគ្នា។ ដូច្នេះហើយទើបលោក Mourinho យកបានកីឡាករទាំង៣រូបមកលេងនៅ Roma ដើម្បីជួយក្រុមនៅរដូវកាលក្រោយ៕