/626a96f08ff04_1651152600_medium.jpg)
- 2022-04-28 06:33:37
- បាល់ទាត់
Pochettinoថា ១០០% លោកនឹងដឹកនាំ PSG បន្ត ហើយ Mbappe ក៏នៅបន្តផងដែរនៅរដូវកាលក្រោយ
- 2022-04-28 06:33:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pochettinoថា ១០០% លោកនឹងដឹកនាំ PSG បន្ត ហើយ Mbappe ក៏នៅបន្តផងដែរនៅរដូវកាលក្រោយ
ចន្លោះមិនឃើញ
លោក Mauricio Pochettino គ្រូបង្គោលក្លឹប Paris Saint Germain ត្រូវបានសួរពីអនាគតនៅដឹកនាំក្លឹបបារាំងនេះមានភាគរយដែរសម្រាប់រដូវកាលក្រោយ។ នេះបើយោងតាម អ្នកកាសែត Fabrizio Romano បានធ្វើការចុះផ្សាយក្នុងថ្ងៃនេះ។
លោកក៏បានឆ្លើយថា៖" នៅក្នុងថ្ងៃនេះ ១០០% ខ្ញុំនឹងនៅដឹកនាំក្លឹបនេះបន្ត ហើយខ្សែប្រយុទ្ធ Kylian Mbappe ក៏អញ្ចឹងផងដែរ "។
ទាំងអនាគតរបស់ លោក Pochettino និង Mbappe ហាក់ដូចជាមិនច្បាស់នៅរដូវកាលក្រោយនេះ។
ចំពោះលោក Pochettino ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា PSG នឹងបណ្ដេញលោកចេញក្រោយឈ្នះពាន Ligue 1 នៅរដូវកាលនេះ ព្រោះតែលទ្ធផលធ្លាក់ចេញពីប្រកួត Champions League ត្រូវបានអ្នកគាំទ្រ PSG ក៏ដូចជាថ្នាក់ដឹកនាំ PSG មិនពេញចិត្តដោយចង់ដេញលោកចេញ។
រីឯអនាគត Mbappe វិញគេនៅតែមិនទាន់សម្រេចច្បាស់លាស់ថានឹងទៅលេង Real Madrid ឬបន្តនៅ PSG នៅរដូវកាលក្រោយ៕