/627114052eea2_1651577820_medium.jpg)
- 2022-05-03 04:39:08
- បាល់ទាត់
Ancelotti នឹងចូលនិវត្តន៍ពីអ្នកដឹកនាំក្លឹបហើយ នៅពេលចប់ការងារជាមួយ Real
- 2022-05-03 04:39:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ancelotti នឹងចូលនិវត្តន៍ពីអ្នកដឹកនាំក្លឹបហើយ នៅពេលចប់ការងារជាមួយ Real
ចន្លោះមិនឃើញ
លោក Carlo Ancelotti បាននិយាយទៅកាន់ Amazon Prime នៅក្នុងថ្ងៃនេះថា លោកនឹងចូលនិវត្តន៍ពីអ្នកដឹកនាំក្លឹបហើយ នៅពេលលោកចប់ការងារជាមួយក្លឹប Real Madrid នៅថ្ងៃខាងមុខ។
លោក Ancelotti បាននិយាយថា៖" បន្ទាប់ចប់ពី Real Madrid នេះទៅ ប្រហែលជាខ្ញុំឈប់ដឹកនាំក្លឹប។ តែយ៉ាងណាបើក្លឹបនេះចង់ឲ្យខ្ញុំដឹក ១០ឆ្នាំទៀត ខ្ញុំនឹងខំបន្ត១០ឆ្នាំទៀត "។
លោកបានបន្តថា៖" និយាយទៅខ្ញុំចង់ឈប់សម្រាកកម្សាន្តជាមួយចៅខ្ញុំ ប្រពន្ធខ្ញុំម្ដង។ ព្រោះខ្ញុំនៅសល់កិច្ចការច្រើនណាស់ ដែលខ្ញុំចង់ធ្វើជាមួយពួកគាត់។ ណាមួយខ្ញុំមិនដែលបានសូវទៅណាផង ដូចអូស្ត្រាលី និងប្រេស៊ីលកន្លែង Rio de Janeiro ខ្ញុំអត់ដែលទាន់បានទៅទេ។ មួយទៀតខ្ញុំក៏ទៅជួបបងប្អូនស្រីខ្ញុំញឹកញាប់ផងដែរ។ អញ្ចឹងថ្ងៃដែលខ្ញុំឈប់ពីការងារនេះ គឺខ្ញុំចង់ធ្វើរឿងទាំងនេះ "។
លោកក៏បានបន្ថែមផងដែរថា ក្រោយឈប់ពីអ្នកដឹកនាំក្លឹប លោកអាចនឹងទៅដឹកនាំក្រុមជម្រើសជាតិម្ដង ជាពិសេសគឺដឹកនាំសម្រាប់ប្រកួត World Cup 2026 ដោយលោកក៏ចាប់អារម្មណ៍ទៅដឹកនាំក្រុមជម្រើសជាតិកាណាដាផងដែរ ប្រសិនជាគេត្រូវការ។
សូមរំលឹកផងដែរថា Ancelotti នឹងអស់កុងត្រានឹង Real នៅឆ្នាំ២០២៤ខាងមុខ។ ក្នុងអាជីពជាអ្នកដឹកនាំក្លឹបរបស់លោក Ancelotti គឺលោកបានឈ្នះពានលីគកំពូលទាំង៥ នៅអឺរ៉ុបអស់ហើយ ដោយលោកក៏ធ្លាប់ឈ្នះពាន UEFA Champions League ផងដែរ៕
ប្រភព៖ Fotmob