
- 2022-05-03 19:40:02
- បាល់ទាត់
Salah ឆ្លើយម៉ាឆ្ងាញ់ ពេលសួរថា ហេតុអ្វីបានជាចង់សងសឹក Real Madrid?
- 2022-05-03 19:40:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Salah ឆ្លើយម៉ាឆ្ងាញ់ ពេលសួរថា ហេតុអ្វីបានជាចង់សងសឹក Real Madrid?
ចន្លោះមិនឃើញ
ខ្សែបម្រើប្រយុទ្ធ Mo Salah បាននិយាយថា គេចង់ជួប Real Madrid ជាង Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League ហើយសួរពីហេតុផល គេឆ្លើយថា វាជារឿងផ្ទាល់ខ្លួន។
Liverpool បានកក់កៅអីវគ្គវគ្គផ្ដាច់ព្រ័ត្រ UCL ដែលនឹងត្រូវលេងនៅកីឡដ្ឋាន Stade de France ហើយ បន្ទាប់ពីទម្លាក់ Villarreal សរុបទាំងពីរជើង ៥-២។ នេះមានន័យថា ហង្សក្រហមនឹងត្រូវប្រឈមមុខជាមួយ Real Madrid ឬ Man City ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ កាលពីជើងទីមួយនៅកីឡដ្ឋាន Etihad City បានយកឈ្នះ Real ៤-៣។
យ៉ាងណា ក្នុងក្ដីស្រមៃរបស់ Salah ចង់សងសឹកជាមួយ Madrid។ Madrid ធ្លាប់យកឈ្នះ ៣-១ លើ Liverpool ក្នុងវគ្គផ្ដាច់ព្រ័ត្រ UCL កាលពីឆ្នាំ២០១៨។ កាលនោះ Salah ត្រូវបង្ខំចិត្តប្ដូរចេញតាំងតែពីវគ្គទីមួយក្រោយរបួសស្មា ពេលប៉ះទង្គិចជាមួយខ្សែការពារ Sergio Ramos។
និយាយក្រោយយកឈ្នះ Villarreal ខ្សែបម្រើប្រយុទ្ធសញ្ជាតិអេហ្ស៊ីបនិយាយមិនលាក់លៀមថា៖ "ខ្ញុំចង់លេងជាមួយ Madrid។ វាជារឿងផ្ទាល់ខ្លួន។ City ជាក្រុមលំបាកមួយ។ ផ្ទាល់ខ្លួនខ្ញុំចង់លេងជាមួយ Madrid ព្រោះពួកយើងបានចាញ់កាលផ្ដាច់ព្រ័ត្រ ដូច្នេះខ្ញុំចង់លេងទល់នឹងពួកគេ និងសង្ឃឹមខ្ពស់ឈ្នះ"៕