
- 2022-05-04 19:01:37
- បាល់ទាត់
Salah ផ្ដាំ Real Madrid ថា ដល់ពេលត្រូវដោះស្រាយគំនុំចាស់ហើយ
- 2022-05-04 19:01:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Salah ផ្ដាំ Real Madrid ថា ដល់ពេលត្រូវដោះស្រាយគំនុំចាស់ហើយ
ចន្លោះមិនឃើញ
Mohamed Salah បានបង្ហាញបំណងចង់សងសឹកនៅ Champions League រដូវកាលនេះ បន្ទាប់ពី Liverpool បានចាញ់ Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រកាលពីឆ្នាំ២០១៨។
ខ្សែបម្រើប្រយុទ្ធសញ្ជាតិអេហ្ស៊ីបបានជួយហង្សក្រហមយកឈ្នះ Villarreal កាលពីយប់ថ្ងៃអង្គារ មុនពេល Madrid វាយបកយកឈ្នះ Manchester City កាលពីយប់មិញ។ ហើយបន្ទាប់ពីដឹង Liverpool ត្រូវជួបក្រុមណានៅវគ្គផ្ដាច់ព្រ័ត្រ Salah បានបោះសម្ដីភ្លាមលើបណ្ដាញសង្គមមុនជួបគ្នានៅថ្ងៃទី ១៨ ខែ ឧសភាខាងមុខ។
Salah បានបង្ហោះលើបណ្ដាញសង្គម Twitter និង Instagram ផ្ដាំទៅកាន់ Madridថា៖ "ពួកយើងមានរឿងត្រូវដោះស្រាយ"។ ការបង្ហោះរបស់គេលើបណ្ដាញ IG ដែលមានអ្នកតាមដានជិត៥០លាន ទទួលបានការ Like ដល់ទៅ៧០ម៉ឺនត្រឹមរយៈពេល៤៥នាទី។
មែនទែនទៅ Salah ប្រកាសចង់ជួប Madrid ជាង Man City តាំងតែពីទម្លាក់ Villarreal ភ្លាមៗមកម្ល៉េះ។ កីឡាករវ័យ២៩ឆ្នាំធ្លាប់ជួបរឿងឈឺផ្សាកាលពីផ្ដាច់ព្រ័ត្រ UCL ឆ្នាំ២០១៨ កាលនោះ Liverpool ចាញ់ Madrid ៣-១ ហើយគេត្រូវប្ដូរចេញនៅវគ្គទីមួយដោយសាររបួសស្មាក្រោយប៉ះទង្គិចជាមួយ Sergio Ramos៕