
- 2022-05-11 19:41:14
- បាល់ទាត់
Inter វាយបកឈ្នះ Juventus លើកពាន Coppa Italia ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១១
- 2022-05-11 19:41:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Inter វាយបកឈ្នះ Juventus លើកពាន Coppa Italia ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១១
ចន្លោះមិនឃើញ
ក្លឹប Inter Milan បានវាយបកយកឈ្នះ Juventus ៤-២ លើកពាន Coppa Italia ជាលើកដំបូងចាប់តាំងពី២០១១ក្នុងកីឡដ្ឋាន Stadio Olimpico កាលពីយប់មិញ។
ក្នុងការប្រកួត Inter រកបានគ្រាប់នាំមុខដោយខ្សែបម្រើ Nicolo Barella ប៉ុន្តែត្រូវបាន Juventus ដេញតាមរកបាន២គ្រាប់នាំមុខវិញដោយកីឡាករ Lobo Silva និង Vlahovic។ យ៉ាងណា ឈានដល់នាទី៨០ទៅហើយ Inter ទទួលបានប៉េណាល់ទីមួយបាល់សម្រេចបានដោយកីឡាករ Hakan Calhanoglu ធ្វើឲ្យក្រុមទាំងពីរស្មើគ្នា ២-២។
ការប្រកួតបានអូសបន្លាយរហូតដល់ម៉ោងបន្ថែម១៥នាទីពីរដង។ ខ្សែបម្រើប្រយុទ្ធ Ivan Perisic គឺជាវីរបុរសអាចរកបាន២គ្រាប់ម្នាក់ឯង ក្នុងនោះមួយគ្រាប់ជាបាល់ប៉េណាល់ទីជួយ Inter យកឈ្នះ Juventus ៤-២ លើកពាន Coppa Italia បានសម្រេច។
នេះគឺជាលើកទី៨ក្នុងប្រវត្តិសាស្ត្រដែល Inter Milan ឈ្នះពាន Coppa Italia។ ចំណែកឯ Juventus ជាក្រុមដែលជោគជ័យបំផុតក្នុងពាននេះឈ្នះ១៤ និងរងជើងឯក៧ដង៕