/627d0a0498c8e_1652361720_medium.jpg)
- 2022-05-12 06:24:24
- បាល់ទាត់
Almiron ខ្សែបម្រើរបស់ Newcastle ឈ្នះពានគ្រាប់បាល់ឆ្នើមប្រចាំខែមេសារបស់ PL
- 2022-05-12 06:24:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Almiron ខ្សែបម្រើរបស់ Newcastle ឈ្នះពានគ្រាប់បាល់ឆ្នើមប្រចាំខែមេសារបស់ PL
ចន្លោះមិនឃើញ
ខ្សែបម្រើ Miguel Almiron បានឈ្នះពានគ្រាប់បាល់ឆ្នើមប្រចាំខែមេសា របស់ Premier League ក្នុងថ្ងៃនេះ។
គ្រាប់បាល់ដែលធ្វើឲ្យកីឡាករ Newcastle នេះឈ្នះគឺជាគ្រាប់បាល់ដែលស៊ុតចូលក្នុងប្រកួតតទល់នឹង Crystal Palace ក្នុងលទ្ធផលឈ្នះ ១-០ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២កន្លង ដោយគ្រាប់បាល់នេះ Almiron បានបណ្ដើរបាល់តាំងពីពាក់កណ្ដាល រហូតស៊ុតចូល ទោះជាមានការប្រទាញប្រទង់ពីកីឡាករ Crystal Palace ក៏ដោយ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី១ហើយសម្រាប់កីឡាករខាងលើ ដែលបានឈ្នះពាននេះ ហើយនេះក៏ជាលើកទី១ សម្រាប់ Newcastle ផងដែរក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ ដែលមានកីឡាករឈ្នះពាននេះ៕