/627e48c5b7cfa_1652443320_medium.jpg)
- 2022-05-13 05:03:57
- បាល់ទាត់
Salahថា គេជាកីឡាករឆ្នើមជាងគេលើលោក ដោយមើលតែចំនួនស៊ុតចូលអាចបញ្ជាក់បាន
- 2022-05-13 05:03:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Salahថា គេជាកីឡាករឆ្នើមជាងគេលើលោក ដោយមើលតែចំនួនស៊ុតចូលអាចបញ្ជាក់បាន
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Mohamed Salah បាននិយាយទៅកាន់ BeIN Sports ក្នុងថ្ងៃនេះថា គេជាកីឡាករឆ្នើមជាងគេលើលោក ក្នុងតំបន់ដែលគេលេង ដោយមើលតែចំនួនស៊ុតចូលអាចបញ្ជាក់បាន។
Salah បាននិយាយថា៖" ខ្ញុំមិនដែលស្ដាប់អ្វីៗទាំងអស់ដែលនិយាយពីខ្ញុំ អ្វីដែលខ្ញុំតែងតែព្យាយាមធ្វើរហូតមកគឺធ្វើយ៉ាងណាឲ្យការប្រកួតរបស់ខ្ញុំកាន់តែល្អ សាកអ្វីៗថ្មីៗ និងប្លែកៗ "។
ខ្សែប្រយុទ្ធ Liverpool រូបនេះថា៖" ប្រសិនជាប្រៀបធៀបខ្ញុំនឹងកីឡាករក្នុងតំបន់លេងដូចខ្ញុំ ដោយមិនសំដៅតែលើក្រុមខ្ញុំនោះ តែជាទូទៅតែម្ដងគឺខ្ញុំឆ្នើមជាងគេ ដោយមើលតែគ្រាប់ស៊ុតចូលទៅអាចបញ្ជាក់បាន។ យ៉ាងណាខ្ញុំនៅតែបន្តខិតខំហ្វឹកហាត់ឲ្យខ្លាំងបន្ថែមទៀត "។
Salah ក្នុងរដូវកាលនេះគឺចូលលេងឲ្យ Liverpool បាន៤៨ប្រកួត និងស៊ុតចូល៣០គ្រាប់៕