/62879aa3cee9e_1653054060_medium.jpg)
- 2022-05-20 06:44:16
- បាល់ទាត់
Pochettinoថាលោកនៅតែមិនទាន់ដឹងពីការសម្រេចចិត្ត Mbappe លើអនាគតរបស់គេនៅឡើយទេ
- 2022-05-20 06:44:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pochettinoថាលោកនៅតែមិនទាន់ដឹងពីការសម្រេចចិត្ត Mbappe លើអនាគតរបស់គេនៅឡើយទេ
ចន្លោះមិនឃើញ
លោក Mauricio Pochettino គ្រូបង្គោលក្លឹប Paris Saint Germain បាននិយាយនៅក្នុងសន្និសីទកាសែតនៅក្នុងថ្ងៃនេះថា លោកនៅតែមិនទាន់ដឹងពីការសម្រេចចិត្តរបស់ខ្សែប្រយុទ្ធ Kylian Mbappe ពីអនាគតរបស់គេនៅឡើយទេ។
លោក Pochettino បាននិយាយថា៖" ខ្ញុំនៅតែមិនដឹងពីការសម្រេចចិត្តរបស់ Mbappe អញ្ចឹង។ នេះជារឿងផ្ទាល់របស់គេរវាងក្លឹបផ្ទាល់តែម្ដង។ នៅក្នុងពេលនេះមានព័ត៌មាន និងពាក្យចចាមអារ៉ាមច្រើនចុះផ្សាយពាក់ព័ន្ធនឹងរឿងនេះ "។
លោកបន្តថា៖" យ៉ាងណាយើងត្រូវបានតែគោរព Mbappe ទោះជាកុងត្រាគេចប់នៅចុងរដូវកាលនេះក៏ដោយ ក៏ស្រេចតែលើគេ និងក្លឹបផ្ទាល់ទាក់ទងនឹងរឿងទាំងអស់នេះ។ ខ្ញុំមិនអាចផ្ដល់មតិយោបល់យ៉ាងណាទេទាក់ទងនឹងបញ្ហាទាំងនេះ ជាពិសេសគឺទៅលើកីឡាករតែម្ដង "។
ទាក់ទងនឹងអនាគតនៅរដូវកាលខាងមុខ Mbappe ធ្លាប់និយាយក្នុងសប្ដាហ៍នេះថា នឹងប្រាប់ក្នុងពេលឆាប់ៗនេះ ខណៈសារព័ត៌មានល្បីជាច្រើនថា ភាគរយច្រើនគេនឹងផ្លាស់ទៅកាន់ Real Madrid ៕