/628b8f0dab2df_1653313260_medium.jpg)
- 2022-05-23 06:43:36
- បាល់ទាត់
Edin Terzic ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ Dortmund
- 2022-05-23 06:43:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Edin Terzic ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ Dortmund
ចន្លោះមិនឃើញ
លោក Edin Terzic ត្រូវបានក្លឹប Borussia Dortmund ប្រកាសតែងតាំងក្នុងថ្ងៃនេះធ្វើជាគ្រូបង្គោលថ្មីរបស់ក្លឹបមួយនេះដោយមានកុងត្រារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
លោក Terzic ជានាយកបច្ចេកទេសរបស់ Dortmund ផ្ទាល់ដោយធ្លាប់ជាគ្រូបង្គោលបណ្ដោះអាសន្នកាលពីរដូវកាលមុន និងធ្វើជាគ្រូបង្គោលបណ្ដោះអាសន្នក្នុងរដូវកាលនេះផងដែរ បន្ទាប់ពីក្លឹបបានបញ្ចប់តំណែងលោក Marco Rose ពីគ្រូបង្គោលកាលពីថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ។
គ្រូបង្គោលថ្មីរបស់ Dortmund នេះបានប្រឡូកក្នុងការងារជាថ្នាក់ដឹកនាំក្លឹបនេះ ក៏ដូចជាក្លឹបមួយចំនួនអស់រយៈពេល ១២ឆ្នាំហើយ តាំងពីឆ្នាំ២០១០មក ដោយធ្លាប់ធ្វើជាអ្នកតាមដានកីឡាករ គ្រូបង្គោលក្រុមយុវជន ក្រុមឈុតធំ និងគ្រូជំនួយជាដើម។
លោក Terzic ក៏សម្ដែងនូវភាពសប្បាយរីករាយដែលខាងក្លឹបបានផ្ដល់ឲ្យឱកាសដឹកនាំ Dortmund នេះ៕